ជាតិ
សង្រ្កាន្តឆ្នាំថ្មី
មេ​ប៉ូលិស ដាក់​បញ្ជា​ថា ត្រូវ​បង្ក្រាប​ភ្លាម បើ​មាន​ការប្រើ​អាវុធ និង​គ្រឿងផ្ទុះ ក្នុង​ពិធី​ចូលឆ្នាំ​
12, Apr 2018 , 11:01 am        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីណែនាំ ទៅកាន់​នគរបាល​នៅ​ទូទាំងប្រទេស ដើម្បី​ឲ្យ​យកចិត្តទុកដាក់ និង​ចាត់​វិធា​ការ​ឲ្យ​បាន​តឹងរឹង​បំផុត ក្នុង​ការរក្សាសន្តិសុខ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។



​ក្នុង​សេចក្តីណែនាំ​នោះ លោក នេ​ត សាវឿន ដែល​គ្រប់គ្រង​លើ​កម្លាំង​នគរបាល​ទូទាំងប្រទេស បានដាក់​ចេញ​នូវ​វិធានការ​១១​ចំណុច​ឯណោះ សម្រាប់​កម្លាំង​គន​របា​ល​យកទៅអនុវត្ត​ក្នុង​ពិធី​ចូលឆ្នាំ​។ ក្នុងចំណោម​វិធានការ​ទាំង​១១​នោះ មាន​វិធានការ​២ ដែល​មេ​នគរបាល​រូបនេះ  បានដាក់​ចេញ ដើម្បី​បញ្ជា​ឲ្យ​កងកម្លាំង ទប់ស្កាត់​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម រួមទាំង​ការប្រើប្រាស់​អាវុធ​។ 

​ក្នុង​វិធានការ​ទី​១ លោក នេ​ត សាវឿន បាន​បញ្ជា​ថា​៖«​កងកម្លាំងប្រដាប់អាវុធ​នៅ​ទូទាំងប្រទេស ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការ​ក្តាប់​សភាពការណ៍​ឲ្យ​បាន ពាក់ព័ន្ធ​នឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ហើយ​ត្រូវ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចល​សង្គម និង​សកម្មភាព​ល្មើស​ផ្សេងទៀត​»​។ ចំណែក​វិធានការ​ទី​៤​របស់លោក បាន​បញ្ជា​ថា​៖«​កងកម្លាំង​នគរបាល ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេល ចំពោះ​ការប្រើប្រាស់​អាវុធ គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សង្គម និង​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​»​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុខ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មាន​ក្រុម​ក្បត់ បានរៀបចំ​ផែនការ ដើម្បី​បំផ្ទុះ​គ្រាប់ នៅ​វត្តភ្នំ​ក្នុង​រាជធាន​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ក្នុងឱកាស​ចូលឆ្នាំ​។ ជន​ក្បត់ ដែល​សម្តេច ហ៊ុន សែន បានលើកឡើង គឺ​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា គម្រោង​ខាងលើ ត្រូវបាន​រដ្ឋាភិបាល​ដឹង​មុន ហើយ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ស្ថានការណ៍​ហើយ​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ចូលឆ្នាំ​
  នេ​ត សាវឿន​
© រក្សាសិទ្ធិដោយ thmeythmey.com