រថយន្ត
អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ដ៏​ធំ​ជា​លើកដំបូង​ប្រចាំឆ្នាំ​២០១៨
12, Apr 2018 , 11:16 am        
រូបភាព
​ពិព័រណ៍​បង្ហាញ​រថយន្ត​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន​ធំៗ​បានដាក់​តាំង​បង្ហាញ​រថយន្ត​របស់ខ្លួន រួមគ្នា​ជា លើកដំបូង​នៅ រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៣​ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ជាន់​ផ្ទាល់​ដី​។ ប្រព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំ​លោក​ដោយ​ក្រុមហ៊ុន​(DMS)​ចាប់​ដៃគូរ សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន BROADCASTING CO., LTD និង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ក្រោម​អធិបតីភាព​ឯកឧត្ដម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រួមទាំង​លោក កូ​អ៊ី​ជី​រ៉ូ សេ​ណូ នាយក​ផ្នែក​ទីផ្សារ​និង​ផ្នែក​លក់​នៃ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ និង លោក ម៉ា​យ​ឃើ​ល វិត​ធើ ប្រធាន​គណៈកម្មាធិការ​យានយន្ត​នៃ​សភាពាណិជ្ជកម្ម​អឹ​រ៉ុ​ប​(EUROCAM) និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​(CAIF)​។​

​គួរ​បញ្ជាក់ថា​ព្រឹត្តិការណ៍ ពិព័រណ៍​រថយន្ត​ប្រចាំឆ្នាំ​២០១៨ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដាក់តាំង​បង្ហាញ​រថយន្ត​ម៉ាក​ល្បីៗ​រួមគ្នា​ដល់​សាធារណជន​បាន​ទស្សនា និង​ស្វែងយល់​អំពី​បច្ចេកវិទ្យា   ថ្មីៗ និង​មុខងារ​ពិសេសៗ​របស់​រថយន្ត​នីមួយៗ​ដែល​បាន​តាំង​បង្ហាញ​។ ហើយ​ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការទិញ​រថយន្ត​មកប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព និង​បាន​យល់ដឹង​បន្ថែម​ពី​សារៈប្រយោជន៍​ក្នុងការ ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ផ្ទាល់​ដែលមាន​ការធានា​គុណភាព និង​សេវា​ថែទាំ​រថយន្ត​ដែល​ត្រឹមត្រូវ ជៀសវាង ការទិញ​រថយន្ត​ពី​ទីផ្សារ នាំ ចូល​ខុសច្បាប់​ដែល​គ្មាន​ការធានា​លើ​គុណភាព នេះ​បើតាម​ការលើកឡើង របស់​ក្រុមហ៊ុន​រៀបចំ​ព្រឹ​តិ្ត​ការណ៍ (DMS) បាន​ថ្លែងប្រាប់​អ្នកយក​សារព័ត៌មាន ។ 



​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្ដម គុណ ញឹម បាន​លើកឡើងថា ខណៈ​ពេលនេះ​រាជរដ្ឋាភិបាល ពុំមាន​គោលនយោបាយ​ដើម្បី​លុបបំបាត់​ឬ​ហាមឃាត់​ការ​នាំចូល​រថយន្ត​ប្រើ​រួច​ទេ ដោយ​សព្វថ្ងៃ​ឯកឧត្ដម​កំពុង​ពិចារណា​ក្នុងការ​ដាក់បន្ទុក​បន្ថែ​ម​ទៅលើ​ការ​នាំចូល​រថយន្ត​ប្រើ​រួច ដើម្បី​កុំ​មានការ​នាំចូល​រថយន្ត​ដែល​ចាស់​ជ្រុល ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ក៏ដូចជា​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ផងដែរ​។ ក្នុងនោះ រាជរដ្ឋាភិបាល​ក៏មាន​ការលើកទឹកចិត្ត​ចំពោះ​ការ​នាំចូល​រថយន្ត​ថ្មី ការលើកទឹកចិត្ត​មាន​ទម្រង់​ច្រើន ហើយ​ការ​តម្លើងរថយន្ត​ថ្មី​មានការ​បន្ធូរ​បន្ថយពន្ធ​៥០ ភាករយ ការ​នាំចូល​រថយន្ត​ថ្មី​ពី​ប្រទេស​សមាជិក​អាស៊ាន​ពន្ធគយ​០​ភាគរយ​ហើយ​។ រថយន្ត​ប្រើ​រួច អត់​អាច​ទទួលបាន​សម​ទាន​ពន្ធ​ទេ គាត់​ត្រូវ​បង់​គ្រប់​គឺថា​ប្រភេទ​ទាំងបី​គឺមាន​ពន្ធ​នាំចូល អាករ​ពិសេស និង​វី​អេ​ធី គាត់​ត្រូវ​បង់​ពេញ​តែម្ដង​។ ដូច្នេះ​រថយន្ត​ប្រើ​រួច​គាត់​មាន​បន្ទុក​ត្រូវ​បង់ពន្ធ​ច្រើនជាង ខ្ញុំ​ថា​រថយន្ត​ថ្មី បើ​តម្លើង​ក្នុងស្រុក​យើង​មាន​អនុគ្រោះ​ពន្ធ​ដល់​៥០​ភាគរយ  បើ​នាំចូល​ពី​ប្រទេស​សមាជិក​អាស៊ាន ពន្ធគយ​សូន្យ អញ្ចឹង​មាន​សក្កា​នុព​ល​ក្នុង​ការពង្រីក​។​»



​សូម​បញ្ចាក់​ថា​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​នេះ មានការ​ចូលរួម និង  ការដាក់​តាំង​បង្ហាញ​នូវ​រថយន្ត​ម៉ាក​ល្បីៗ​ពី​សំណាក់​ក្រុមហ៊ុន​រថយន្ត​ជាច្រើន​ដូចជា Porchse, Honda, Nissan, Isuzu, Sangyong, Mitsubishi និង Foton ដែលជា​សុទ្ធសឹង​ជា​រថយន្ត​ម៉ាក​ល្បី និង​កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​ទៅនឹង​លក្ខណៈពិសេស​និង​បច្ចេកវិទ្យា​ទំនើបៗ​នៃ​រថយន្ត​នាពេល​បច្ចុប្បន្ន បន្ថែម​ពីនេះ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ទៀតសោត​ក៏មាន​សកម្មភាព​ផ្សេងៗ ដូចជា​ការលេង​ល្បែង​កំសាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ការចែកជូន​ភេសជ្ជៈ​និង​នំចំណី​ដល់​អ្នកចូលរួម​ជាដើម​៕











(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com