ជាតិ
វីដេអូ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ចេះ​និយាយ​៥​ភាសា អ្នកស្រី រស់ ទិ​ត្យ អាច​លក់​ទឹកត្នោត​មួយថ្ងៃ​បាន​៨​ម៉ឺន​រៀល ​
12, Apr 2018 , 2:16 pm        
រូបភាព
ដោយ:

​សៀមរាប​៖ ក្នុង​មួយថ្ងៃ​អ្នកស្រី រស់ ទិ​ត្យ អាច​រកចំណូលបាន​ពី​៦ ទៅ​៨​ម៉ឺន​រៀល ពី​ការលក់​ទឹកត្នោត នៅ​បរិវេណ​អង្គរតូច​។ បើ​គិត​ជា​ទឹកត្នោត គឺ​លក់បាន​ពី​២០ ទៅ​៣០​លីត្រ​។ អ្នកលក់​ទឹកត្នោត​រូបនេះ​បន្ថែមថា បើសិនជា​ទឹកត្នោត​នៅសល់​នោះ អ្នកស្រី​អាច​យកទៅ​ធ្វើជា​ទឹកខ្មេះ ឬ​ជា​ស្ករត្នោត​បាន ព្រោះតែ​ទឹកត្នោត​ដែល​អ្នកស្រី​លក់ គឺជា​ទឹកត្នោត​ធម្មជាតិ ដែល​ប្រមូល​ពី​ដើមត្នោត​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​។​

នៅក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ អ្នក​កំណើត​សៀមរាប​អាយុ​៣៨​ឆ្នាំ រំពឹងថា​ទឹកត្នោត​អ្នកស្រី​អាច​លក់ដាច់ ឆាប់​បាន​ត្រលប់​ទៅផ្ទះ ដោយ​មិន​សល់​ទឹកត្នោត​ត្រឡប់​ទៅវិញ​។ ដើមត្នោត​ដែល​អ្នកស្រី និង​គ្រួសារ​គាប​យក​ទឹក​នេះ មិនមែនជា​របស់​អ្នកស្រី​ឡើយ តែ​ជាការ​អនុគ្រោះ​ពី​អាជ្ញាធរ​អប្សរា​ដល់​គ្រួសារ​ណា​ដែលមាន​ជីវភាព​ទីទ័លក្រ​។​

ខាងក្រោម​នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី រស់ ទិ​ត្យ ទៅកាន់​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​៖





​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com