លោក ហ៊ុន ម៉ា​នី​៖«​ខ្ញុំ​ស្រឡាញ់​កម្ពុជា ខ្ញុំ​ស្រឡាញ់​វប្បធម៌​ខ្មែរ​…»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្រ្កាន្តឆ្នាំថ្មី
លោក ហ៊ុន ម៉ា​នី​៖«​ខ្ញុំ​ស្រឡាញ់​កម្ពុជា ខ្ញុំ​ស្រឡាញ់​វប្បធម៌​ខ្មែរ​…»
12, Apr 2018 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកកាសែត​នៅក្នុង​ខេត្តសៀមរាប លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​ច្រើន​អំពី​សារសំខាន់​នៃ​ការ​គាស់​រំលើង​ឡើងវិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានផ្តល់​សម្ភាស​ដល់​អ្ន​ក​កាសែត​នៅក្នុង​ទីធ្លា​ប្រាសាទអង្គរវត្ត​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមេសា បន្ទាប់ពី​លោក​ចូលរួម​ក្នុង​ពិធី​បែប​សាសនា​បួងសួង​សុំ​សេចក្តីសុខ​។ ពិធី​នេះ​តែង​ត្រូវ​បានរៀបចំ នៅមុន​មួយថ្ងៃ​នៃ​ការសម្ពោធ​បើក​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​។​



«​ខ្ញុំ​ស្រឡាញ់​កម្ពុជា ខ្ញុំ​ស្រឡាញ់​ប្រទេស​យើង ខ្ញុំ​ស្រឡាញ់​ប្រជាជន​យើង ខ្ញុំ​ស្រឡាញ់​វប្បធម៌​យើង​។ យើង​មាន​តួនាទី​ចូលរួម​ថែរក្សា​ការពារ និង​លើកតម្កើង​វប្បធម៌​ខ្មែរ កីឡា សន្តិសុខ​…»​។ លោក ហ៊ុន ម៉ា​នី កំពុងតែ​និយាយ​ពី​មូល​ហេតុដែល​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ផ្តួចផ្តើម​បង្កើត​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​នាំយក​សកម្មភាព​វប្បធម៌ និង​សិល្បៈ​ដូនតា​រហូតដល់​ឆ្នាំ​ទី​៦​នេះ មក​បង្ហាញ​សាធារណជន​ខ្មែរ​។​

សូមអញ្ជើញស្តាប់បទសម្ភាសដូចតទៅ៖




​ហេតុអ្វី​សកម្មភាព​សិល្បៈ​វប្បធម៌​? សម្រាប់​លោក ហ៊ុន ម៉ា​នី តួនាទី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​ការ​បំផុស​ឲ្យ​មានការ​ស្វែងយល់​ពី​សិល្បៈ វប្បធម៌ តាមរយៈ​ការដាក់​បង្ហាញ​នៅក្នុង​រយៈពេល​នៃ​ពិធី​ចូល​ឆ្នាំនេះ​។ លោក​បន្តថា លុះត្រាតែ​ប្រជាជន​យល់​ពី​វត្ថុ​សិល្បៈ និង​វប្បធម៌ ទើប​ពួកគេ​អាច​ស្រឡាញ់ ហើយ​បន្ទាប់មក​ពួកគេ​នឹង​អាច​ចូលរួម​ការពារ និង​ផ្សព្វផ្សាយ​។​

«​បើសិនជា​យើង​មិន​ស្វែងយល់ និង​ឲ្យ​តម្លៃ​ខ្លួនឯង តើ​អ្នកណា​នឹងមាន​មោទកភាព មក​ស្រឡាញ់ និង​មក​ថែរក្សា​មរតក​ដូនតា​យើង​?» នេះ​ជា​សំណួរ​របស់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com