ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ​ខ្មែរ ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​នៅ​បរទេស​កាន់តែ​នឹករលឹក​គ្រួសារ​
12, Apr 2018 , 9:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ និស្សិត​ខ្មែរ​មួយចំនួន ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស បានបង្ហាញ​ក្តី​នឹករលឹក​យ៉ាងខ្លាំង ចំពោះ​ក្រុមគ្រួសារ សាច់ញាតិ និង​មិត្តភក្តិ ស្រប​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ចូលមក​ដល់​។ ពួកគេ​នឹកគិត​ដល់​ការជួបជុំ​បងប្អូន ទៅ​វត្ត​ជុំគ្នា និង​ការលេង​ល្បែង​ប្រជាប្រិយ​ជាដើម​។​


​    ​
​លោក ហ៊ឹ​ន ស៊ី​ណាក់ ជា​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ គាត់​ទើប​ចាក​ចេញពី​កម្ពុជា        ប្រមាណ​មួយខែ​ប៉ុណ្ណោះ ហើយ​គាត់​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គាត់​ពិតជា​នឹករលឹក​ជា​ពន់ពេក​ដល់​ស្រុកកំណើត ឪពុកម្តាយ បងប្អូន មិត្តភក្តិ​។ ការ​នឹកនា​នេះ មិនទាន់​ស្រាកស្រាន្ត​ផង​សម្រាប់​និស្សិត​អ្នក​ខេត្តកំពត​រូបនេះ ហើយ​អ្វីដែល​ធ្វើ​ឲ្យ ស៊ី​ណាក់ កាន់តែ​ក្តុកក្តួល​អារម្មណ៍ និង​នឹក​ផ្ទះ​ទ្វេ​ដងនោះ ហើយ​សំឡេង​គាត់​ប្រែជា​បង្អង់ និង​អួលដើមក​នោះ គឺ​រដូវចូលឆ្នាំ​ខ្មែរ ដែល​នឹក​ដល់​ការជួបជុំ​ក្រុមគ្រួសារ ការ​ទៅ​វត្ត​ជុំគ្នា និង​ការលេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​ជាដើម​។



​ស៊ី​ណាក់ ដែលជា​កូនទោល​ក្នុង​គ្រួសារ​ផង​នោះ បញ្ជាក់​ដោយ​សម្តី​មួយៗ ខ្សោយ​ដូច្នេះ​ថា​៖«​ឆ្នាំនេះ ខ្ញុំ​ពិតជា​កំសត់​ណាស់ មិនអាច​ជួបជុំ​វិញ​ក្រុមគ្រួសារ​នៅឯ​ស្រុក​បាន​ហើយ ថែមទាំង​ជា​ពេលដែល​ខ្ញុំ​មិនអាច​សម្រាក​បាន​ទៀត ព្រោះ​ចំ​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ប្រឡង​ទៀត​»​។

​និស្សិត​ខ្មែរ​ម្នាក់ទៀត ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ ក៏​បញ្ជាក់​ពី​អារម្មណ៍​ស្រណោះ​របស់ខ្លួន  ដែល​មិនបាន​ជួបជុំ​សាច់ញាតិ​បងប្អូន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​នេះដែរ ។ និស្សិត សែម វណ្ណា រៀបរាប់ថា «៖«​ឆ្នាំនេះ ខ្ញុំ​មិនអាច​ទៅ​ស្រុកកំណើត ដូច​សព្វដង​ឡើយ បានត្រឹមតែ​ជួប​មុខ និយាយ​លេង តាម Video Call តែប៉ុណ្ណោះ​»​។



​ប៉ុន្តែ​យ៉ាងណា វណ្ណា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ មានការ​រៀបចំ​ពិធីបុណ្យ​ប្រពៃណី​(Water festival)​របស់​ជនជាតិ​មី​យ៉ាន់​ម៉ា ដែល​រស់នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ដូច្នេះ វណ្ណា សម្រេច​ថា​នឹង​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ជំនួស ដើម្បី​បន្ថយ​ក្តី​នឹករលឹក ស្រុកកំណើត​បាន​ខ្លះ​។​

​ចំណែក​លោក ជឹ​ង សុភា​រៈ ជា​និស្សិត​កម្ពុជា​ម្នាក់ទៀត ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន រៀបរាប់ថា រូបគេ​នឹកនា​សាច់ញាតិ​ដែល​រស់នៅ​ខេត្តពោធិ៍សាត់​យ៉ាងខ្លាំង ជាពិសេស​នាឱកាស​ចូល​ឆ្នាំ​ថ្មី ដែល​ជិត​នឹង​ឈាន​មកដល់នេះ។ ​នឹក​ដល់​រឿង​ដែល​គេ មិនអាច​វិលត្រឡប់​មកជួបជុំ​គ្រួសារ​ដែលបានឃ្លាតគ្នាជាង​មួយឆ្នាំ​មកហើយ​នេះ ​និស្សិត​សុភា​រៈ បញ្ជាក់ថា​៖«​ខ្ញុំ​ពិតជា​ចង់​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ជាមួយ​គ្រួសារ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិនអាច​ចូលរួមបាន​»​។​



​យ៉ាងណាក៏ដោយ សមាគមនិស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក៏បាន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី​១៤ ខែមេសា​ដែរ ដើម្បី​ជួបជុំ​សិស្ស​-​និស្សិត ដែល​កំពុង​សិក្សា​នៅទីនេះ​ផង​។ បើតាម សុភា ពិធី​នេះ គេ​រៀបចំ​ក្រោម​ប្រធានបទ «​ឆ្នាំ​ថ្មី ក្រមា​ថ្មី​» ដែលមាន​ការសម្តែងរ​បាំ​ក្រមា​ខ្មែរ​ពី​និស្សិត​ខ្មែរ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ ឲ្យ​ប្រជាជន​ជប៉ុន​បាន​ស្គាល់​ដែរ​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ចូលឆ្នាំ​ខ្មែរ​
 ​សង្ក្រាន្ត​
 ​ហ៊ឹ​ន ស៊ី​ណាក់​
 ​សែម វណ្ណា​
 ​ជឹ​ង សុភា​រៈ​
© រក្សាសិទ្ធិដោយ thmeythmey.com