ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ជនល្មើស៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការផលិតគ្រឿងញៀន
12, Apr 2018 ,
10:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបជនល្មើស ៤រូប ដែលពាក់ព័ន្ធការកែច្នៃប្រភេទគ្រឿងញៀន មានប្រមាណជិត២៧គីឡូក្រាម។ ជនល្មើសទាំង៤រូបនេះ គឺជាជនជាតិខ្មែរ ២នាក់ និងជនជាតិចិន ២នាក់។
ថ្លែងនៅក្នុងសន្និសីទកាសែតជុំវិញករណីជួញជួរ និងផលិតកែច្នៃគ្រឿងញៀនខុសច្បាប់ កាលពីព្រឹកថ្ងៃទី១២ ខែមេសា លោក ឡឹក វណ្ណៈ នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនល្មើសទាំង៤នាក់នេះ ត្រូវបានបញ្ជូនមកអគ្គស្នងការនគរបាលជាតិ ជាមួយនឹងគ្រឿងញៀន៤ប្រភេទ ដែលមានទម្ងន់ជិត២៧គីឡូក្រាម។
នាយករងមន្ទីរប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ប្រភេទគ្រឿងញៀនជិត២៧គីឡូក្រាមនេះ មានការនាំចូលពីប្រទេសឡាវ ដែលយកមកផលិតនៅកម្ពុជា ដើម្បីបន្ធូរបន្ថយ ឬបង្កើនគុណភាពដើម្បីនាំចេញទៅក្រៅប្រទេសបន្តទៀត ហើយមួយចំនួនទៀតសម្រាប់ជួញដូរប្រើប្រាស់ក្នុងស្រុក»។
លោក ឡឹក វណ្ណៈ បានបន្ថែមថា សមត្ថកិច្ចពាក់ព័ន្ធបានចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៤គោលដៅ ទើបឃាត់ខ្លួនបានជនល្មើស៤នាក់ និងប្រមូលបានថ្នាំញៀន ដូចជា ម្សៅកេតាមីន ១ថង់ ស្មើនឹង៧៨០០ក្រាម, កេតាមីន(Katamine) ៦កញ្ចប់ ទម្ងន់៣៨៤,១៦ក្រាម, មេតំហ្វេតាមីន (ICE)រាវ កន្លះធុងជ័រ ទម្ងន់៥៦០០ក្រាម, ហេរ៉ូអ៊ីន(Heroine) ទម្ងន់ ២១០,០១ក្រាម ,មេតំហ្វេតាមីន(ICE) ១៤កញ្ចប់ ស្មើទម្ងន់ ៦៥៣៧,៤៣ក្រាម និងវត្ថុតាងផ្សេងទៀត។
បើតាមព្រះរាជអាជ្ញា ជនល្មើសទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡឹក វណ្ណៈ
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម