ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ស្ត្រី​ចំណាស់​មួយក្រុម ដែល​នៅ​ពីក្រោយ​ពិធីបួងសួង​សុំ​សេចក្ដីសុខ​សម្រាប់​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​
12, Apr 2018 , 5:01 pm        
រូបភាព
​សៀមរាប​៖ ពិធីបួងសួង​សុំ​សេចក្ដីសុខ សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា នៅខាងមុខ​ប្រសាទ​អង្គរវត្ត​។ ការរៀបចំ​រណ្តាប់​នានា  និង​ការតុបតែង​ទីតាំង ការរៀបចំ​សម្លៀកបំពាក់​សម្រាប់​អ្នករបាំ​ផង ជា​ស្នាដៃ​របស់​ស្ត្រី​ចំណាស់ៗ​មួយក្រុម ដែល​សុទ្ធតែជា​អតីត​អ្នករបាំ ហើយ​ពួកគាត់​ខ្លះ គឺជា​គ្រូរបាំ​នៅ​សាលា​សិល្បៈ​នានា​។



​អ្នកស្រី ប៉ែន សុជា អ្នករៀបចំ​ម្នាក់ ក្នុងចំណោម​អ្នករៀបចំ​ផ្សេងទៀត បាន​លើកឡើងថា ការរៀបចំ​ពិធីបួងសួង​ដែល​មើលឃើញ​នេះ ហាក់ដូច​ភាពងាយស្រួល​នេះ មាន​ភាពលំបាក និង​ត្រូវ​តស៊ូ​ខ្លាំងណាស់​។ ក្រុមការងារ​រៀបចំ​ពិធីបួងសួង ត្រូវ​ក្រោក​មក​រៀបចំ​នៅ​ទីតាំង​នេះ តាំងពី​ម៉ោង​១​យប់​មកម្ល៉េះ​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកស្រី ប៉ែន សុជា ដែល​បាន​បន្តទៀតថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ បានធ្វើ​ឲ្យ​អ្នកស្រី​អាច​ចែករំលែក​ចំណេះដឹង ពី​ការរៀបចំ​កម្មវិធី​នេះ ដល់​យុវជន​ជំនាន់​ក្រោយ ជាពិសេស​ឲ្យ​យុវជន ស្គាល់​នូវ​តម្លៃ​វប្បធម៌​ជាតិ​ផង​។​

​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន thmeythmey.com ជាមួយ​អ្នកស្រី ប៉ែន សុជា អ្នករៀបចំ​ពិធីបួងសួង​សុំ​សេចក្ដីសុខ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដូចតទៅ​៖











​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ​អង្គរ​សង្ក្រាន្ត​
 ​ចូលឆ្នាំ​ខ្មែរ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com