ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សាទរ​សង្ក្រាន្ត​២០១៨ សម្តេច ហ៊ុន សែន នៅតែ​ផ្តល់​តម្លៃ​ដល់​សន្តិភាព​
13, Apr 2018 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ២០១៨ ជា​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ទី​៦ ហើយក៏​ជា​ឆ្នាំ​ទី​៤​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​បាន​ចូលរួម​ធ្វើជា​អធិបតី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ក្នុង​សុន្ទរកថា​ប្រហែល​មួយ​ម៉ោង សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​លើ​វត្តមាន​នៃ​សន្តិភាព ដែលជា​កត្តា​ចម្បង​នៃ​ភាព​រីករាយ​របស់​ពល​រដ្ឋ​ខ្មែរ​។​

 
«​បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ការជួបជុំ​ឡើយ​។ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ យើង​ត្រូវការពារ​សន្តិភាព​ទុកជាមុន​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អង្គទូត​នានា​នៅក្នុង​ឱកាស​នៃ​ពិធី​បើក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​១៣​ខែមេសា​។​
 
​ដូច​រៀងរាល់ឆ្នាំ​ដែរ ពិធី​ត្រូវ​បានរៀបចំ​ធ្វើ​នៅ​ខាងជើង​ប្រាសាទបាយ័ន នៅ​ពីមុខ​តំបន់​ភូមិ​ខ្ញុំ ដែលមាន​ដាក់​បង្ហាញ​រាល់​សម្បត្តិ​វប្បធម៌ វត្ថុ​សិល្បៈ​ខ្មែរ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទស្សនា និង​ថតរូប​អនុស្សាវរីយ៍​។​
 
​ប្រមុខ​រដ្ឋាភិបាល​បាន​សង្កត់ធ្ងន់​ទៅលើ​ឱកាស​នៃ​ភាពសប្បាយ​រីករាយ​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ន ដោយ​មិន​ភ្លេច​រម្លឹក​អំពី​ប្រវត្តិ​នៃ​សង្គ្រាមស៊ីវិល​របស់​កម្ពុ​ជា​តាំងពី​ទស្សវត្សរ៍​១៩៧០​។ ទោះយ៉ាងណា​ក៏ដោយ សម្រាប់​សម្តេច ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ដែល​កំពុង​សប្បាយរីករាយ​នៅក្នុង​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺ​ឈរលើ​កត្តា​៤​យ៉ាង​។ សម្តេច​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖«​ទីមួយ​គឺ​សន្តិភាព ទី​ពីរ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទី​បី​មធ្យោបាយ​ធ្វើដំណើរ និង​ទី​៤ គឺ​កំណើន​ប្រាក់ចំណូល​»​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់​អភិបាល​ខេត្តសៀមរាប លោក ឃឹម ប៊ុន​សុង ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺជា​ឱកាស​មួយទៀត​ដែល​ជំរុញ​បន្ថែម​ដល់​សេដ្ឋកិច្ច​របស់​ខេត្ត និង​ប្រទេស​តាមរយៈ​វិស័យ​ទេសចរណ៍​។​  ​លោក​អភិបាលខេត្ត​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​ទីក្រុង​នៃ​ប្រាសាទ​វប្បធម៌​ខ្មែរ​មាន​មាន​ជើងយន្តហោះ​ចំនួន​ប្រមាណ​៧០​ជា​រៀងរាល់ថ្ងៃ ហើយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។​ ​លោក ឃឹម ប៊ុន​សុង បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖«​គ្រាន់តែ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០១៨​នេះ មាន​ទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ចំនួន​ជាង​១​លាន​នាក់​។ យើង​មាន​សណ្ឋាគារ​ចំនួន​២២០ ផ្ទះសំណាក់​ចំនួន​២៩៦​។ វិស័យ​ទេសចរណ៍​បានផ្តល់​ការងារ​ដោយផ្ទាល់​ចំនួន​៨​ម៉ឺន​កន្លែង និង​ដោយ​ប្រយោល​ចំនួន​២០​ម៉ឺន​កន្លែង​…»។
 
​នេះ​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ត្រូវបាន​រៀបចំ​ធ្វើ​ក្នុង​រាជធានី​នៃ​ប្រសាទ​បុរាណ​ខ្មែរ​។ អាជ្ញាធរ​ពាក់ព័ន្ធ​បានប្រកាសថា ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​មួយ​នេះ​បាន​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​យ៉ាងខ្លាំង និង​បាន​បំផុសគំនិត​ស្រឡាញ់​វប្បធម៌ សិល្បៈ​ខ្មែរ​ក្នុងចំណោម​ពលរដ្ឋ និង​យុវជន​ខ្មែរ​ទៀតផង​។​ ​ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍​សង្ក្រាន្ត​បាន​រីកសាយ​ភាយ​ដល់​បណ្តា​ខេត្ត​និង​រាជធានី​ជាង​១០ ដោយ​នៅក្នុង​ខេត្ត​និង​រាជធានី​ទាំងនោះ មានការ​រៀបចំ​សង្ក្រាន្ត​ជាច្រើន​កន្លែង​ទៀតផង​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្ត
 ហ៊ុន សែន
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com