ជាតិ
សង្គមជាតិ
ប្រការ ដែល​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង​ពិធី​ចូលឆ្នាំ​!
13, Apr 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រជាពលរដ្ឋ តែង​នាំគ្នា​ធ្វើដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ និង​សាច់ញាតិ នៅឯ​ស្រុកកំណើត​របស់ខ្លួន ក្នុង​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ក្តីសប្បាយ​រីករាយ តែង​កើតមានឡើង ពេល​បាន​ជួបជុំគ្នា​។ យ៉ាងណាក៏ដោយ យើង មិនត្រូវ​សប្បាយ រហូត​ភ្លេចខ្លួន​នោះទេ ពីព្រោះថា បើ​យើង​ភ្លេចខ្លួន ឬ​ខ្វះ​ការប្រុងប្រយ័ត្ន ហានិភ័យ​ណាមួយ អាច​នឹង​កើតមានឡើង​។

​មានរឿង​មួយចំនួន ដែល​យើង ត្រូវ​យល់ដឹង ហើយ​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង ក្នុងអំឡុង​ចូលឆ្នាំ​។ រឿង​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នោះ គឺ​៖
 
​ការបើកបរ      
​អ្នកបើកបរ​គ្រប់រូប ត្រូវគោរព​ច្បាប់​ចរាចរណ៍ គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក ពាក់មួក​សុវត្ថិភាព​ឬ​ខ្សែក្រវាត់​ការពារ ហើយ​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ឡើយ​។ យើង ត្រូវ​គិតពី​អាយុជីវិត ជា​រឿង​សំខាន់បំផុត​។ បើ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បង្ក​ឲ្យ​បាត់​បង់ជីវិត ឬ​របួស ភាពសប្បាយ​ក្នុង​ពិធី​ចូលឆ្នាំថ្មី នឹង​ក្លាយជា​រឿង​ទុក្ខសោក​ជាមិនខាន​។ 
​ការលេង​ជះ​ទឹក​តាមផ្លូវ
​គួរតែបញ្ឈប់​ការ​ជះ​ទឹក​ដាក់​អ្នកបើកបរ ព្រោះ​វា ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ណាស់​។ ម្យ៉ាងទៀត វា គ្មាន​អ្វីដែល​ត្រូវ​សប្បាយ​នឹង​ការលេង​ជះ​ទឹក​តាមផ្លូវ​នោះទេ​។ សូម្បីតែ​ប្រមុខ​រដ្ឋាភិបាល ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ទម្លាប់​មិនល្អ​នេះដែរ​។  
 
​ទៀន ធូប និង អគ្គិសនី​
​អគ្គិភ័យ តែង​កើតឡើង ក្នុងអំឡុង​ចូលឆ្នាំ ដោយសារ​ការធ្វេសប្រហែស​។ អ្នកខ្លះ មិនបាន​ពន្លត់​ទៀន និង​ធូប ហើយ​អ្នក​ខ្លះទៀត មិនបាន​បិទ​កុងតាក់ ឬ​ដក​ព្រី​ភ្លើង នៅពេល​ចាក​ចេញពីផ្ទះ​។ ទាំងអស់នេះ សុទ្ធតែជា​ហេតុដែល​បង្ក​ឲ្យ​អគ្គិភ័យ កើតឡើង​។ ដូច្នេះ ត្រូវ​ពន្លត់​ភ្លើងទៀន ធូប បិទ​កុងតាក់ និង​ដក​ព្រី​ភ្លើង មុននឹង​ចាក​ចេញពីផ្ទះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​អគ្គិភ័យ​កើតឡើង​។ 
 
​បន្លែ ផ្លែឈើ ត្រី សាច់ និង​ផលិតផល​គីមី និង​ខូចគុណភាព  
​បន្លែ ផ្លែឈើ ត្រី សាច់ ផលិតផល និង​របស់​សម្រាប់​បរិ​ភោគ​ផ្សេងៗ​ទៀត នឹងត្រូវ​នាំចូល​កាន់តែច្រើន ដើម្បី​បំពេញតម្រូវការ ដែល​កើនឡើង​ក្នុងឱកាស​ចូលឆ្នាំ​។ បន្លែ ផ្លែឈើ និង​ផលិតផល​ខ្លះ អាច​ហួស​កាលកំណត់ និង​ខូចគុណភាព​។ ដូច្នេះ ត្រូវ​ពិនិត្យ និង​ប្រុងប្រយ័ត្ន មុននឹង​ទិញ​របស់​ទាំងអស់នោះ ដើម្បី​ការពារ​សុខភាព​៕
 
 
  ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​
 
 

Tag:
 ចូលឆ្នាំ​
  ប្រយ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com