កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
វឌ្ឍនាកា​, មុន្នី​ឧ​ត្ត​ម​, សុខ​ផេង និង ធា​រី អត់​បាន​សម្រាក​បុណ្យចូលឆ្នាំ​ឡើយ​
13, Apr 2018 , 8:19 pm        
រូបភាព
ដោយ:
 ស្របពេល​កីឡាករ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឈប់សម្រាក​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ កីឡាករ​ឆ្នើមៗ​កម្ពុជា​រួមមាន ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង និង ធា​រី ចន្ថា​ប៊ី​ន ត្រូវបំពេញ​តួនាទី​នៅក្រៅ​ប្រទេស តាមរយៈ​ការជួយ​ក្រុម​រៀងៗ​ខ្លួន​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​។

 
​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​, ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម និង ធា​រី ចន្ថា​ប៊ី​ន ប្រហែលជា​មិនអាច​មកជួបជុំ​ពុក ម៉ែ បងប្អូន​សាច់ញាតិ​បានឡើយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ឆ្នាំនេះ ព្រោះ​ពួកគេ​ជាប់​បំពេញ​តួនាទី​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពួកគេ​ទាំង​៤​រូប ត្រូវ​ជួយ​ក្រុម​រៀងៗ​ខ្លួន​ប្រជែង​ក្នុង​សប្តាហ៍​ទី​៦​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​១៣-១៥ មេសា​។ 
 
​ក្នុងនោះ​ក្រុម Terengganu FC របស់​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន ត្រូវ​តទល់​ជាមួយ​ក្រុម Melaka United នា​ថ្ងៃទី​១៣ មេសា ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន Hang Jebat Stadium​។ រីឯ​ក្រុម Negeri Sembilan របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ជួប​ជាមួយ​ក្រុម Kelantan នា​ថ្ងៃទី​១៤ មេសា ម៉ោង​៧​យប់​(​ម៉ោង​កម្ពុជា​)​នៅ​កីឡដ្ឋាន Tuanku Abdul Rahman​។​
 
​ចំណែក​ក្រុម PKNP របស់​កីឡាករ កែវ សុខ​ផេង ត្រូវ​ប្រជែង​ជាមួយ​ក្រុម Perak នា​ថ្ងៃទី​១៥ មេសា ម៉ោង​២:៤៥​នាទី​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន Negeri Pulau Pinang Stadium មុន​ក្រុម Pahang FA របស់​កីឡាករ ចាន់ វឌ្ឍនាកា តទល់​ជាមួយ​ក្រុម Kuala Lumpur នា​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន KLFA Stadium​។    
 
​បច្ចុប្បន្ន​ក្រុម Pahang FA របស់ ចាន់ វឌ្ឍនាកា កំពុង​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១០​ពិន្ទុ​ក្រោយ​ឈ្នះ​៣ ស្មើ​១ ចាញ់​១ រីឯ​ក្រុម Terengganu FC របស់ ធា​រី ចន្ថា​ប៊ី​ន ឈរ​លេខ​រៀង​ទី​៥​ដោយមាន​៨​ពិន្ទុ​ក្រោយ​ឈ្នះ​២ ស្មើ​២ ចាញ់​១​។ ចំណែក​ក្រុម PKNP របស់ កែវ សុខ​ផេង ឈរ​លេខ​រៀង​ទី​១០​ដោយមាន​៦​ពិន្ទុ​ក្រោយ​ឈ្នះ​២ ចាញ់​៣ ខណៈ​ក្រុម Negeri Sembilan របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ឈរ​បាត​តារាង​ដោយមាន​៣​ពិន្ទុ ក្រោយ​៥​ប្រកួត​ឈ្នះ​១ ចាញ់​៤៕  

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  កែវ សុខ​ផេង​
  ធា​រី ចន្ថា​ប៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com