អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ថ្នាំលាប នី​ព​ផន រៀបចំ​ជប់លៀង​ដើម្បី​អរគុណ​ដល់​អតិថិជន​,​ដៃគូ និង​អបអរ​ខួប​២១​ឆ្នាំ ដែលមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា
13, Apr 2018 , 4:39 pm        
រូបភាព
​កាលពី​រាត្រី ថ្ងៃទី​០៦ មេសា ឆ្នាំ ២០១៨ កន្លងមកនេះ នៅ​សណ្ឋាគារ The Great Duke Phnom Penh  អតីត  (InterContinental) មាន​ប្រារព្ធ​ពិធី «​ថ្លែងអំណរគុណ​ដល់​អ​តិ​ថិ​ជន​ដៃគូ និង​ខួប​ទី​២១ នៃ​វត្តមាន​របស់​ផលិតផល​ថ្នាំលាប នី​ព​ផន ក្នុងប្រទេស​កម្ពុជា »​។ ទន្ទឹមនឹង​នោះដែរ ក៏មាន​ការចាប់​រង្វាន់​ជូន​ដល់​អតិថិជន ដែល​បាន​គាំទ្រ​ផលិតផល​ថ្នាំលាប នី​ព​ផន ក្នុង​ឆ្នាំកន្លងមក​ផងដែរ​។
 
​កម្មវិធី​នោះ​មានការ​ផ្ដល់​វត្តមាន​ចូលរួម ពី​សំណាក់​លោក Kobayashi Jun ដែលជា​នាយក​ប្រតិបត្តិ​ផែនការ​សកល​របស់​ក្រុមហ៊ុន​នី​ព​ផន​ផេ​ន ជប៉ុន , លោក  Ee Soon Hean ជា​នាយក​ក្រុមហ៊ុន​នី​ព​ផន ទទួលបន្ទុក​អាស៊ាន​, លោក ហេង ម៉េង ជា​អគ្គនាយក JCMNippon Co.ltd  ព្រមទាំង​អតិថិជន​ជា​ដៃគូ ដូចជា ក្រុមហ៊ុន​សំណង់ , វិស្វករ​, ស្ថាបត្យករ និង​ដេប៉ូ​ចែកចាយ​ទូទាំងប្រទេស​។​
  
 
​ថ្លែង​ក្នុងឱកាស​នោះ​លោក Kobayashi Jun បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន នី​ព​ផន ជប៉ុន បាន​បង្កើតឡើង​តាំងពី​ឆ្នាំ 1881 ពោលគឺ​មាន​អាយុ 137 ឆ្នាំ​ហើយ រហូតដល់​បច្ចុប្បន្ននេះ​។ ក្នុង​ដំណើរ​ផ្លូវ​ដ៏​វែងឆ្ងាយ​នេះ ក្រុមហ៊ុន បាន​ជួបប្រទះ​នូវ​បញ្ហាលំបាក​ជាច្រើន ដូចជា​គ្រោះមហន្តរាយ​, សង្គ្រាម​, វិបត្តិ​សេដ្ឋកិច្ច ក៏ដូចជា​ត្រូវ​ប្រកួតប្រជែង​យ៉ាង​តឹងតែង ជាមួយ​ដៃគូ​ខ្លាំងៗ​ជាច្រើន មកពី​តំបន់​អឺរ៉ុប និង​អាមេរិក​ជាដើម​។ ដោយ​ឈរលើ​គោលការណ៍​របស់​ក្រុមហ៊ុន​គឺ​«​យើង​រីកចម្រើន​ទៅមុខ​ជាមួយគ្នា​» ទើប​ធ្វើ​ឲ្យ​ថ្នាំលាប​នី​ព​ផន ជា​ថ្នាំលាប​ដែល ឈរលើ​លេខ​រៀង​ទី​១ នៅ​អាស៊ី ដែលមាន​ចំណែក​ទីផ្សារ​ធំជាងគេ​។ 
  
 
​បន្ទាប់មក លោក ហេង ម៉េង ដែលជា​អគ្គនាយក​ក្រុមហ៊ុន ជេ​ស៊ី​អ៊ឹម នី​ព​ផន បាន​ថ្លែងអំណរគុណ ដល់​លោក Kobayashi Jun , លោក  Ee Soon Hean និង​អតិថិជន​ដៃគូ ដែលមាន​វត្ត​មាននៅ​ទីនោះ​។ លោក ថ្លែង​អំពី​កំណើនសេដ្ឋកិច្ច  របស់​កម្ពុជា​ពី 7% ទៅ 8% រៀងរាល់ឆ្នាំ និង​ឱកាស​វិនិយោក​ដ៏​ធំ ក្នុងប្រទេសកម្ពុជា​។ លោក បាន​រៀបរាប់​អំពី​ការចាប់ផ្ដើម អាជីវកម្ម​របស់​ក្រុមហ៊ុន ព្រមជាមួយ​ភាពជា​ដៃគូ​ដ៏​ស្អិតល្មួត រវាង ជេ​ស៊ី​អ៊ឹម នី​ព​ផន និង​ក្រុមហ៊ុន​នី​ព​ផន​ជប៉ុន​។ បន្ថែម​លើសពីនេះ លោក​ក៏បាន បញ្ជាក់​ពី​តម្លៃ​នៃ​ដៃគូ អាជីវកម្ម ជាមួយ​ក្រុមហ៊ុន​លោក​ថា ក្រុមហ៊ុន ជេ​ស៊ី​អ៊ឹម មិន​គ្រាន់តែ​ចាត់ទុក​អតិថិជន​ជា​ស្ដេច​ទេ តែ​គឺជា​ព្រះ ។​
  
 
​នៅ​ទីបញ្ចប់​ក៏មាន​ការចាប់​ឆ្នោត​រង្វាន់​ដល់​អតិថិជន ដែល​បាន​គាំទ្រ​ផលិតផល​ថ្នាំលាប​ក្នុង​ឆ្នាំកន្លងមក​។ រង្វាន់​ដែល​ត្រូវ​រួមមាន​៖
. រង្វាន់​ខ្សែក​រមាស​ចំនួន ២ ខ្សែ​បាន​ទៅលើ​ឈ្មោះ​៖
​ទី ១​ - លេ​ខៈ 905945 
​-​ឈ្មោះ : លោក ឆេង លាង​
​- ទូរ​ស័​ព្ទៈ 015 989697
-​អាស័យដ្ឋានៈ កំពង់សោម 
​ទី ២​ - លេ​ខៈ 124924 
​-​ឈ្មោះ : ដេប៉ូ ឈូ លី​ម៉ុង​
​- ទូរ​ស័​ព្ទៈ 011 951650/010 462628
​-​អាស័យដ្ឋានៈ សុក ហុក​
. រង្វាន់​ម៉ូតូ​ចំនួន ២ គ្រឿង​បាន​ទៅលើ​ឈ្មោះ​៖
​ទី ១​ - លេ​ខៈ 904835
​-​ឈ្មោះ​: ដេប៉ូ H C I I
​- ទូរ​ស័​ព្ទៈ 093 332235
-​លេខ​អត្ត​សញ្ញា​ប័​ណ្ណៈ 1806532979
-​អាស័យដ្ឋានៈ សៀមរាប​
​ទី ២​ - លេ​ខៈ 830673
​-​ឈ្មោះ : ដេប៉ូ ឡេង ម៉ា​ឡា​ត់​
​- ទូរ​ស័​ព្ទៈ 088 6000021
-​អាស័យដ្ឋានៈ ស្ទឹងត្រែង​
​និង​រង្វាន់​ធំ​ចុងក្រោយ គឺ​រថយន្ត ISUZU 2018 ចំនួន ១ គ្រឿង បាន​ទៅលើ​អតិថិជន​៖
- លេ​ខៈ 914615
​-​ឈ្មោះ : វ៉ាន់ ណា​រី​
​- ទូរ​ស័​ព្ទៈ 069 636888
​-​លេខ​អត្ត​សញ្ញា​ប័​ណ្ណៈ 010828010
-​អាស័យដ្ឋានៈ ភ្នំពេញ​
​រហូតដល់​ម៉ោង ១១ អា​ធ្រា​ត្រ កម្មវិធី​ត្រូវបាន​បញ្ចប់​ដោយ​បរិយាកាស រីករាយ ស្និទ្ធស្នាល និង​កក់ក្ដៅ​ប្រៀបដូចជា​គ្រួសារ​តែមួយ​៕
 
 









 

© រក្សាសិទ្ធិដោយ thmeythmey.com