កាលពីរាត្រី ថ្ងៃទី០៦ មេសា ឆ្នាំ ២០១៨ កន្លងមកនេះ នៅសណ្ឋាគារ The Great Duke Phnom Penh អតីត (InterContinental) មានប្រារព្ធពិធី «ថ្លែងអំណរគុណដល់អតិថិជនដៃគូ និងខួបទី២១ នៃវត្តមានរបស់ផលិតផលថ្នាំលាប នីពផន ក្នុងប្រទេសកម្ពុជា »។ ទន្ទឹមនឹងនោះដែរ ក៏មានការចាប់រង្វាន់ជូនដល់អតិថិជន ដែលបានគាំទ្រផលិតផលថ្នាំលាប នីពផន ក្នុងឆ្នាំកន្លងមកផងដែរ។
កម្មវិធីនោះមានការផ្ដល់វត្តមានចូលរួម ពីសំណាក់លោក Kobayashi Jun ដែលជានាយកប្រតិបត្តិផែនការសកលរបស់ក្រុមហ៊ុននីពផនផេន ជប៉ុន , លោក Ee Soon Hean ជានាយកក្រុមហ៊ុននីពផន ទទួលបន្ទុកអាស៊ាន, លោក ហេង ម៉េង ជាអគ្គនាយក JCMNippon Co.ltd ព្រមទាំងអតិថិជនជាដៃគូ ដូចជា ក្រុមហ៊ុនសំណង់ , វិស្វករ, ស្ថាបត្យករ និងដេប៉ូចែកចាយទូទាំងប្រទេស។
ថ្លែងក្នុងឱកាសនោះលោក Kobayashi Jun បានគូសបញ្ជាក់ថា ក្រុមហ៊ុន នីពផន ជប៉ុន បានបង្កើតឡើងតាំងពីឆ្នាំ 1881 ពោលគឺមានអាយុ 137 ឆ្នាំហើយ រហូតដល់បច្ចុប្បន្ននេះ។ ក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនេះ ក្រុមហ៊ុន បានជួបប្រទះនូវបញ្ហាលំបាកជាច្រើន ដូចជាគ្រោះមហន្តរាយ, សង្គ្រាម, វិបត្តិសេដ្ឋកិច្ច ក៏ដូចជាត្រូវប្រកួតប្រជែងយ៉ាងតឹងតែង ជាមួយដៃគូខ្លាំងៗជាច្រើន មកពីតំបន់អឺរ៉ុប និងអាមេរិកជាដើម។ ដោយឈរលើគោលការណ៍របស់ក្រុមហ៊ុនគឺ«យើងរីកចម្រើនទៅមុខជាមួយគ្នា» ទើបធ្វើឲ្យថ្នាំលាបនីពផន ជាថ្នាំលាបដែល ឈរលើលេខរៀងទី១ នៅអាស៊ី ដែលមានចំណែកទីផ្សារធំជាងគេ។
បន្ទាប់មក លោក ហេង ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន ជេស៊ីអ៊ឹម នីពផន បានថ្លែងអំណរគុណ ដល់លោក Kobayashi Jun , លោក Ee Soon Hean និងអតិថិជនដៃគូ ដែលមានវត្តមាននៅទីនោះ។ លោក ថ្លែងអំពីកំណើនសេដ្ឋកិច្ច របស់កម្ពុជាពី 7% ទៅ 8% រៀងរាល់ឆ្នាំ និងឱកាសវិនិយោកដ៏ធំ ក្នុងប្រទេសកម្ពុជា។ លោក បានរៀបរាប់អំពីការចាប់ផ្ដើម អាជីវកម្មរបស់ក្រុមហ៊ុន ព្រមជាមួយភាពជាដៃគូដ៏ស្អិតល្មួត រវាង ជេស៊ីអ៊ឹម នីពផន និងក្រុមហ៊ុននីពផនជប៉ុន។ បន្ថែមលើសពីនេះ លោកក៏បាន បញ្ជាក់ពីតម្លៃនៃដៃគូ អាជីវកម្ម ជាមួយក្រុមហ៊ុនលោកថា ក្រុមហ៊ុន ជេស៊ីអ៊ឹម មិនគ្រាន់តែចាត់ទុកអតិថិជនជាស្ដេចទេ តែគឺជាព្រះ ។
នៅទីបញ្ចប់ក៏មានការចាប់ឆ្នោតរង្វាន់ដល់អតិថិជន ដែលបានគាំទ្រផលិតផលថ្នាំលាបក្នុងឆ្នាំកន្លងមក។ រង្វាន់ដែលត្រូវរួមមាន៖
. រង្វាន់ខ្សែករមាសចំនួន ២ ខ្សែបានទៅលើឈ្មោះ៖
ទី ១ - លេខៈ 905945
-ឈ្មោះ : លោក ឆេង លាង
- ទូរស័ព្ទៈ 015 989697
-អាស័យដ្ឋានៈ កំពង់សោម
ទី ២ - លេខៈ 124924
-ឈ្មោះ : ដេប៉ូ ឈូ លីម៉ុង
- ទូរស័ព្ទៈ 011 951650/010 462628
-អាស័យដ្ឋានៈ សុក ហុក
. រង្វាន់ម៉ូតូចំនួន ២ គ្រឿងបានទៅលើឈ្មោះ៖
ទី ១ - លេខៈ 904835
-ឈ្មោះ: ដេប៉ូ H C I I
- ទូរស័ព្ទៈ 093 332235
-លេខអត្តសញ្ញាប័ណ្ណៈ 1806532979
-អាស័យដ្ឋានៈ សៀមរាប
ទី ២ - លេខៈ 830673
-ឈ្មោះ : ដេប៉ូ ឡេង ម៉ាឡាត់
- ទូរស័ព្ទៈ 088 6000021
-អាស័យដ្ឋានៈ ស្ទឹងត្រែង
និងរង្វាន់ធំចុងក្រោយ គឺរថយន្ត ISUZU 2018 ចំនួន ១ គ្រឿង បានទៅលើអតិថិជន៖
- លេខៈ 914615
-ឈ្មោះ : វ៉ាន់ ណារី
- ទូរស័ព្ទៈ 069 636888
-លេខអត្តសញ្ញាប័ណ្ណៈ 010828010
-អាស័យដ្ឋានៈ ភ្នំពេញ
រហូតដល់ម៉ោង ១១ អាធ្រាត្រ កម្មវិធីត្រូវបានបញ្ចប់ដោយបរិយាកាស រីករាយ ស្និទ្ធស្នាល និងកក់ក្ដៅប្រៀបដូចជាគ្រួសារតែមួយ៕