អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ឌូទេតើ គំរាមចាប់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បើជាន់ដីហ្វីលីពីន
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី១៣ ខែមេសា បានប្រកាសចាប់ខ្លួនរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda បើរដ្ឋអាជ្ញារូបនេះជាន់ទឹកដីហ្វីលីពីនដើម្បីស៊ើបអង្កេតយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក។ លោក ឌូទើតេ អះអាងថា តុលាការនេះគ្មានយុត្តាធិការលើហ្វីលីពីនឡើយ ព្រោះហ្វីលីពីនបានដកខ្លួនចេញពីស្ថាប័ននេះហើយ។ មេដឹកនាំហ្វីលីពីនក៏ប្រាប់ឲ្យរដ្ឋអាជ្ញារូបនេះបញ្ឈប់ការស៊ើបអង្កេតរបស់ខ្លួនផង។
ប្រមុខដឹកនាំហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងជាថ្មីម្ដងទៀតថា តុលាការព្រហ្មទណ្ឌអន្តរជាតិគ្មានអំណាចអ្វីលើហ្វីលីពីនទៀតឡើយ ព្រោះហ្វីលីពីបានដើរចេញពីលក្ខន្តិកៈក្រុងរ៉ូមដែលបង្កើតតុលាការនេះទៅហើយ។ ដោយយោងលើហេតុផលនេះ លោក ឌូទើតេ ក៏គំរាមចាប់ខ្លួនរដ្ឋអាជ្ញាតុលាការមួយនេះ គឺលោកស្រី Fatou Bensouda បើលោកស្រីធ្វើដំណើរទៅកាន់ហ្វីលីពីនដើម្បីស៊ើបអង្កេតករណីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ក្នុងសង្គ្រាមគ្រឿងញៀនរបស់លោក។
rn
rn
យោងតាមសារព័ត៌មានហ្វីលីពីន ABS-CBN លោក ឌូទើតេ បានចោទជាសំណួរពីអំណាចរបស់លោកស្រី Bensouda លើសំណុំរឿងនេះ ខណៈហ្វីលីពីនលែងជាសមាជិកស្ថាប័នយុត្តិធម៌នេះទៅហើយនោះ។ លោកប្រធានាធិបតីហ្វីលីពីនបន្តថា លោកស្រី Bensouda មិនអាចអនុវត្តនីតិវិធីអ្វីទៀតឡើយ ហើយបើលោកស្រីបន្តការងារនេះទៀត នោះវាគឺជារឿងខុសច្បាប់ ហើយលោកនឹងចាប់ខ្លួនរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិរូបនេះមិនខាន។
rn
rn
លោក ឌូទើតេ បានប្រកាសដកហ្វីលីពីនចេញពីតុលាការព្រហ្មទណ្ឌនេះ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាតុលាការនេះ ក្នុងខែកុម្ភៈ ចាប់ផ្តើមការស៊ើបអង្កេតបឋមលើសង្គ្រាមគ្រឿងញៀនរបស់លោក ដែលអាចជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិផង។ លោក ឌូទើតេ ធ្លាប់អះអាងថា តុលាការនេះមិនមានយុត្តាធិការអូសយកលោកទៅកាត់ទោសឡើយ ប៉ុន្តែគេដឹងច្បាស់ថា ហ្វីលីពីនជារដ្ឋសមាជិកនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលលិខិតបទដ្ឋានដែលបង្កើតតុលាការព្រហ្មទណ្ឌនេះឡើយ។
rn
rn
ហ្វីលីពីនបានចុះហត្ថលេខាលើលក្ខន្តិកៈនេះកាលពីឆ្នាំ ២០០០ និងបានផ្តល់សច្ចាប័ននៅក្នុងខែសីហាឆ្នាំ ២០១១។ ក្រោយការជូបដំណឹងដកខ្លួនរបស់លោក ឌូទើតេ តុលាការអន្តរជាតិក៏ចេញមកបញ្ជាក់ច្បាស់ដែរថា ការដកខ្លួននេះ មិនប៉ះពាល់ដល់នីតិវិធីនៃការស៊ើបអង្កេតលើសង្គ្រាមគ្រឿងញៀនឡើយ ។ មាត្រា១២៧ នៃលក្ខន្តិកៈក្រុងរ៉ូមចែងថា៖ «ការដកខ្លួនចេញ មានប្រសិទ្ធភាពក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីថ្ងៃទទួលបានការជូនដំណឹងនោះ លើកលែងតែការជូនដំណឹងនោះ មានបញ្ជាក់កាលបរិច្ឆេទ ដែលយូរជាងរយៈពេលមួយឆ្នាំ»។
rn
rn
លោក ឌូទើតេ រងការថ្កោលទោស និងទិតៀនខ្លាំងពីសំណាក់ស្ថាប័នសិទ្ធិមនុស្ស និងអង្គការអន្តរជាតិដោយសារការបន្តសង្គ្រាមគ្រឿងញៀនបង្ហូរឈាមរបស់លោកចាប់ពីពេលលោកឡើងកាន់តំណែងពាក់កណ្តាលឆ្នាំ ២០១៦។ ប៉ូលិសអះអាងថា ជនសង្ស័យគ្រឿងញៀនលើពីបីពាន់នាក់ប៉ុណ្ណោះត្រូវបានសម្លាប់ដោយសារតដៃជាមួយប៉ូលិស ខណៈដែលខាងសិទ្ធិមនុស្សអះអាងថា មនុស្សដែលស្លាប់មានមិនតិចជាង១២០០០នាក់ឡើយ៕
rn
rn
Tag:
ហ្វីលីពីន
ICC
រ៉ូឌ្រីហ្គោ ឌូទើតេ
Fatou Bensouda
© រក្សាសិទ្ធិដោយ thmeythmey.com