ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ដឹ ភីហ្សា ខមផេនី រៀបចំសង្ក្រាន្ដឆ្នាំថ្មី ដើម្បីអបអរទទួលទេវតាឆ្នាំថ្មី
14, Apr 2018 ,
8:05 am
រូបភាព
×
ដោយ:
ជី ដាណា
សព្វថ្ងៃនេះ យើងសង្កេតឃើញថា នៅតាមបណ្ដាស្ថាប័នរដ្ឋ សាលារៀន និងក្រុមហ៊ុនឯកជន ជាច្រើន បានរៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មី ដើម្បីចូលរួមអបអរទទួលទេវតាឆ្នាំថ្មី ប្រពៃណីខ្មែរយើង នឹងខិតឈានចូលនៅថ្ងៃខាងមុខនេះ ជាមួយភាពសប្បាយរីករាយរួមគ្នាតាមរយៈការលេងល្បែងប្រពៃណីខ្មែរ និងការកំសាន្ដនានា។ ជាក់ស្ដែង ហាងភីហ្សាដ៏ល្បីឈ្មោះ ដឹ ភីហ្សា ខមផេនី បានរៀបចំពិធីសង្ក្រានឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅតាមសាខាមួយចំនួនរបស់ខ្លួនទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
លោក ទេព វីរៈ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី បានថ្លែងថា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ហាង ដឹ ភីហ្សា ខមផេនី បានរៀបចំ រចនា តុបតែង ផ្ទាំងថតរូប ដែលឆ្លុះបញ្ចាំងពីវប្បធម៌ដួងព្រលឹងជាតិខ្មែរ ជាមួយនឹងការសម្តែងរបាំប្រពៃណីជាតិ របាំត្រុដិ របាំជូនពរ និងរបាំគោះត្រឡោក នៅតាមបណ្តាហាងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
នៅក្នុងឱកាសនេះដែរ ដឹ ភីហ្សា ខមផេនី បាននាំមកនូវភីហ្សារសជាតិថ្មី ភ្នំឈីសខែចេត្រ ដែលសំបកពោរពេញទៅដោយ ឈីស ខាងក្នុងជាមួយនឹងការរចនាសំបកថ្មី ពូនជាភ្នំឈីស។ លោក វីរៈ ក៏បានបន្ដថាហាង ដឹ ភីហ្សា ខមផេនី បានខិតខំបង្កើតនូវមុខម្ហូបថ្មីៗជាច្រើនទៅតាមចំណង់ចំណូលចិត្ត និងតំរូវការរបស់អតិថិជន ក្នុងនោះមានដូចជា ប្រភេទភីហ្សាដល់ទៅ ២៤ រសជាតិ ជាមួយសំបក ៤ប្រភេទ ដោយប្រើទឹកសស ៣ ប្រភេទ ផាសតា មាន១៣ រសជាតិ និងអាហារបន្ទាប់បន្សំចំនួន ១៤ មុខ។ លើសពីនេះទៀតក៏មានផ្តល់ជូនអាហារបែបសុខភាពជា សាលាដ៍ ចំនួន ៥មុខ។
សម្រាប់អតិថិជនបែបលក្ខណៈគ្រួសារ ដឹ ភីហ្សា ខមផេនី មានឈុតសម្រាប់កុមារ ដល់ទៅ ៤ ឈុត ថែមទាំងមានឈុតអាហារចំបងដ៏សម្បូរបែបសម្រាប់ធ្វើការជ្រើសរើស។ ក្រៅពីនេះ ហាង ដឹ ភីហ្សា ខមផេនី ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសំខាន់ទៅលើការបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះ ប្តេជ្ញាធ្វើយ៉ាងណាបំពេញចិត្តអតិថិជនឲ្យបាន១០០% ក្នុងការទទួលបាននូវបទពិសោធន៍ពិសារអាហារនៅក្នុងហាង ដោយភាពរីករាយ និងល្អពិតប្រាកដ នៅរាល់ពេលអញ្ជើញមកទទួលទាន អាហារ ប្រកដដោយស្តង់ដារប្រតិបត្តិ និងសុវត្ថិភាពចំណីអាហារខ្ពស់ ជូនដល់អតិថិជនជាទីគាប់ចិត្ត ដោយគោរពតាមការស្តង់ដារប្រតិបត្តិការពីម្ចាស់ម៉ាកជាគោល។
ក្រៅពីនេះ នៅតាមហាងនីមួយៗ មានការរចនា និងការតុបតែងភ្លើងពណ៌យ៉ាងស្រស់ស្អាត សម្លេងតន្ត្រីថ្មីៗរងំរណ្តំចិត្ត ជាមួយនឹងការប្រើប្រាស់ Internet ដែលមានល្បឿនលឿន។ ជាពិសេសក៏ មានការរៀបចំសួនសម្រាប់កុមារកំសាន្តលេងនៅពេលមកជាមួយក្រុមគ្រួសារផងដែរ។
គួរំលឹកថា ហាង ដឹ ភីហ្សា ខមផេនី បានមកដល់ទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០០៥ មកម្លេះ ហើយបានតែកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ទាំងរសជាតិ សេវាកម្ម ព្រមទាំងមានចំនួនសាខាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា គិតមកត្រឹមថ្ងៃនេះ ហាង ដឹ ភីហ្សា ខមផេនី មានចំនួន ២៧ សាខា នៅរាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងព្រះសីហនុ ក្រុងតាខ្មៅ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត និងក្រុងកំពង់ចាមជាដើម ហើយនឹងបើកដំណើរការសាខាចំនួន២បន្ថែមទៀតនាឆ្នាំ ២០១៨ ទី១ នៅផ្សារទំនើប AEON Mall 2 ក្នុងរាជធានីភ្នំពេញ និងទី២ នៅ Heritage Walk ខេត្តសៀមរាប។
ដឹ ភីហ្សា ខមផេនី កម្ពុជា ត្រូវបានទទួលសិទិ្ធនាំចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ ក្រៅពីនោះ ក្រុមហ៊ុន EFG ក៏ទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ហាងការ៉េម ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងកាហ្វេ ខូសស្ដា ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និងហាង បាប៊ីឃ្យូ ផ្លាហ្សា (BAR BQ Plaza) ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម