អត្ថបទពាណិជ្ជកម្ម
​ដឹ ភី​ហ្សា ខម​ផេ​នី រៀបចំ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដើម្បី​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​
14, Apr 2018 , 8:05 am        
រូបភាព
សព្វថ្ងៃនេះ យើង​សង្កេតឃើញថា នៅតាម​បណ្ដា​ស្ថាប័នរដ្ឋ សាលារៀន និង​ក្រុមហ៊ុន​ឯកជន ជាច្រើន បានរៀបចំ​ពិធី​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដើម្បី​ចូលរួម​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ​យើង នឹង​ខិត​ឈានចូល​នៅ​ថ្ងៃ​ខាងមុខនេះ ជាមួយ​ភាពសប្បាយ​រីករាយ​រួមគ្នា​តាមរយៈ​ការលេង​ល្បែង​ប្រពៃណី​ខ្មែរ និង​ការកំសាន្ដ​នានា​។ ជាក់ស្ដែង ហាង​ភី​ហ្សា​ដ៏​ល្បីឈ្មោះ ដឹ ភី​ហ្សា ខម​ផេ​នី បានរៀបចំ​ពិធី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅតាម​សាខា​មួយចំនួន​របស់ខ្លួន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​។​

​លោក ទេព វីរៈ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី  បាន​ថ្លែងថា ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង ហាង ដឹ ភី​ហ្សា ខម​ផេ​នី បានរៀបចំ រចនា តុបតែង ផ្ទាំង​ថតរូប ដែល​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ដួងព្រលឹង​ជាតិខ្មែរ ជាមួយនឹង​ការសម្តែង​របាំ​ប្រពៃណីជាតិ របាំ​ត្រុដិ របាំ​ជូនពរ និង​របាំ​គោះត្រឡោក នៅតាម​បណ្តា​ហាង​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។



នៅក្នុង​ឱកាស​នេះដែរ ដឹ ភី​ហ្សា ខម​ផេ​នី បាន​នាំមក​នូវ​ភី​ហ្សា​រសជាតិ​ថ្មី ភ្នំ​ឈី​ស​ខែចេត្រ ដែល​សំបក​ពោរពេញ​ទៅដោយ ឈី​ស ខាងក្នុង​ជាមួយនឹង​ការ​រចនា​សំបក​ថ្មី ពូន​ជា​ភ្នំ​ឈី​ស​។ លោក វីរៈ ក៏បាន​បន្ដថា​ហាង ដឹ ភី​ហ្សា ខម​ផេ​នី បាន​ខិតខំ​បង្កើត​នូវ​មុខម្ហូប​ថ្មីៗ​ជាច្រើន​ទៅតាម​ចំណង់​ចំណូលចិត្ត និង​តំរូវការ​របស់​អតិថិជន ក្នុងនោះ​មានដូចជា ប្រភេទ​ភី​ហ្សា​ដល់​ទៅ ២៤ រសជាតិ ជាមួយ​សំបក ៤​ប្រភេទ ដោយ​ប្រើ​ទឹក​សស ៣ ប្រភេទ ផាស​តា មាន​១៣ រសជាតិ និង​អាហារ​បន្ទាប់បន្សំ​ចំនួន ១៤ មុខ​។ លើសពីនេះ​ទៀត​ក៏មាន​ផ្តល់ជូន​អាហារ​បែប​សុខ​ភាពជា សាលាដ៍ ចំនួន ៥​មុខ​។



សម្រាប់​អតិថិជន​បែប​លក្ខណៈ​គ្រួសារ ដឹ ភី​ហ្សា ខម​ផេ​នី មាន​ឈុត​សម្រាប់​កុមារ ដល់​ទៅ ៤ ឈុត ថែមទាំង​មាន​ឈុត​អាហារ​ចំបង​ដ៏​សម្បូរបែប​សម្រាប់​ធ្វើការ​ជ្រើសរើស​។ ក្រៅពីនេះ ហាង ដឹ ភី​ហ្សា ខម​ផេ​នី ក៏បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​ផ្តោត​សំខាន់​ទៅលើ​ការបម្រើ​សេវាកម្ម​យ៉ាង​ល្អឥតខ្ចោះ ប្តេជ្ញា​ធ្វើយ៉ាងណា​បំពេញចិត្ត​អតិថិជន​ឲ្យ​បាន​១០០% ក្នុងការ​ទទួលបាន​នូវ​បទពិសោធន៍​ពិសារ​អាហារ​នៅក្នុង​ហាង ដោយ​ភាព​រីករាយ និង​ល្អ​ពិតប្រាកដ នៅ​រាល់ពេល​អញ្ជើញ​មក​ទទួលទាន អាហារ ប្រក​ដ​ដោយ​ស្តង់ដារ​ប្រតិបត្តិ និង​សុវត្ថិភាព​ចំណីអាហារ​ខ្ពស់ ជូន​ដល់​អតិថិជន​ជាទី​គាប់ចិត្ត ដោយ​គោរព​តាម​ការ​ស្តង់ដារ​ប្រតិបត្តិការ​ពី​ម្ចាស់​ម៉ាក​ជា​គោល​។

ក្រៅពីនេះ នៅតាម​ហាង​នីមួយៗ មានការ​រចនា និង​ការតុបតែង​ភ្លើងពណ៌​យ៉ាង​ស្រស់ស្អាត សម្លេង​តន្ត្រី​ថ្មីៗ​រងំ​រណ្តំ​ចិត្ត ជាមួយនឹង​ការប្រើប្រាស់ Internet ដែលមាន​ល្បឿន​លឿន​។ ជាពិសេស​ក៏ មានការ​រៀបចំ​សួន​សម្រាប់​កុមារ​កំសាន្ត​លេង​នៅពេល​មកជា​មួយក្រុម​គ្រួសា​រ​ផងដែរ​។​



គួ​រំលឹកថា ហាង ដឹ ភី​ហ្សា ខម​ផេ​នី បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​តាំងពី​ឆ្នាំ ២០០៥ មក​ម្លេះ ហើយ​បានតែ​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន ទាំង​រសជាតិ សេវាកម្ម ព្រមទាំង​មាន​ចំនួន​សាខា​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា គិត​មក​ត្រឹម​ថ្ងៃនេះ ហាង ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២៧ សាខា នៅ​រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម​ជាដើម ហើយនឹង​បើក​ដំណើរការ​សាខា​ចំនួន​២​បន្ថែមទៀត​នា​ឆ្នាំ ២០១៨ ទី​១ នៅ​ផ្សារ​ទំនើប AEON Mall 2 ក្នុង​រាជធានី​ភ្នំពេញ និង​ទី​២ នៅ Heritage Walk ខេត្តសៀមរាប​។

ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ត្រូវបាន​ទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ ក្រៅពីនោះ ក្រុមហ៊ុន EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ហាង​ការ៉េម ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) ហាង​កាហ្វេ ខូ​ស​ស្ដា ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) និង​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR BQ Plaza) ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com