ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ដឹងអត់ ហេតុអ្វីគេយកស្មុគ,មួក,អង្រុត មកតែងនៅមុខអង្គរតូច?
× សៀមរាប៖ នៅពីមុខអង្គរតូចនៃព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០១៨នេះ មានតុបតែងសម្ភារដែលធ្វើពីស្លឹកត្នោតដូចជា ទង់ជាតិ, ស្មុគ, មួក និងសម្ភារផ្សេងៗជាច្រើនទៀត។ បើតាមលោក ប្រាក់ សោភ័ណ ប្រធានក្រុមការងាររៀបចំសួនញញឹមអង្គរ បានប្រាប់ឲ្យដឹងថា ទីតាំងដែលតុបតែងពីស្លឹកត្នោតនេះ ហៅថា សួនញញឹមអង្គរ ដែលរៀបចំឡើងក្នុងបំណងលើកស្ទួយ និងគាំទ្រសិប្បកម្មខ្មែរ។
សម្ភារដែលតុបតែងនៅសួនញញឹមអង្គរនេះ សុទ្ធសឹងជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ស្មុគវែង ខ្លី ជ្រុង មូល, មួក អង្រុត និងសម្ភារផ្សេងៗជាច្រើន ដែលតែងលម្អតាមដងផ្លូវមុខអង្គរតូចនេះ មានចំនួន ១ម៉ឺន៥ពាន់ ពិសេសទង់ជាតិធ្វើពីស្លឹកត្នោត តុបតែងនៅសងខាងមានចំនួន ១០០សន្លឹកផងដែរ។ សម្ភារស្លឹកត្នោតទាំងនេះ ជាស្នាដៃរបស់ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោកប្រាក់ សោភ័ណ ប្រធានក្រុមការងាររៀបចំសួនញញឹមអង្គរ។
សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានthmeythmey.com និងលោក ប្រាក់ សោភ័ណ ប្រធានក្រុមការងាររៀបចំសួនញញឹមអង្គរដូចតទៅ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
© រក្សាសិទ្ធិដោយ thmeythmey.com