World Cup៖ ទោះ​គ្មាន Ibrahimovic ស៊ុយអែត មាន​កីឡាក​ឆ្នើម​ច្រើន​រូប​ទៀត​

កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ទោះ​គ្មាន Ibrahimovic ស៊ុយអែត មាន​កីឡាក​ឆ្នើម​ច្រើន​រូប​ទៀត​
15, Apr 2018 , 8:19 pm         1286
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស៊ុយអែត​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល F ត្រូវ​ជួប​ជាមួយ​អា​ល្លឺ​មង់ មកពី​អឺរ៉ុប​ដូចគ្នា ម៉ិ​ក​ស៊ិ​មកពី​អាមេរិក​កណ្តាល និង​កូរ៉េខាងត្បូង​ពី​តំបន់​អាស៊ី​។


​គ្រូបង្វឹក​៖ លោក Janne Andersson (​ស៊ុយអែត​)
​លោក Andersson ជា​គ្រូបង្វឹក​ដ៏​មាន​បទ​ពិសា​ធន៍​ម្នា​ក់ដោយ​អាច​នាំ​ក្លិប IFK Norrkoping ឈ្នះ​ពានរង្វាន់ Allsvenskan នៃ​លី​ក​កំពូល​របស់​ស៊ុយអែត​កាលពី​ឆ្នាំ​២០១៥​។ បន្ទាប់ពី​ទទួលបន្ទុក​លើ​ក្រុម​ជម្រើសជាតិ​ក្នុង​ឆ្នាំ​២០១៦ អ្នកចាត់ការ​វ័យ​៥៥​ឆ្នាំ​រូបនេះ បាន​នាំ​ស៊ុយអែត​ទៅ Euro 2016 នៅ​បារាំង ហើយ​ថែមទាំង​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​បន្ថែមទៀត​ដោយ​អាចជួយ​ក្រុម​នេះ​បាន​កៅអី​ទៅ World Cup លើក​ទី​២២ នៅ​រុស្ស៊ី ក្រោយ​ឈ្នះ​អ៊ីតាលី​ក្នុង​វគ្គ Play-off​។​



​កីឡាករ​ឆ្នើម​៖ Marcus Berg
​បន្ទាប់ពី​ការចូលនិវត្តន៍​របស់​កីឡាករ Zlatan Ibrahimovic នោះ ខ្សែប្រយុទ្ធ Berg អាច​ចូលមក​ជំនួស​តំណែង​នេះ​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​គ្រាប់​សម្រាប់ ជម្រើសជាតិ​ស៊ុយអែត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​
​ខ្សែប្រយុទ្ធ​របស់​ក្លិប Al Ain វ័យ​៣១​ឆ្នាំ អា​ចរក​គ្រាប់​បាល់​បាន ៨​គ្រាប់​ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ក្នុង​តំបន់​អឺរ៉ុប​ដើម្បី​បាន​សំបុត្រ​ទៅ​រុស្ស៊ី​ឆ្នាំ ២០១៨​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ១២ របស់​ជម្រើសជាតិ​ស៊ុយអែត សម្រាប់​ក្រុម​មកពី​តំបន់​អឺរ៉ុប​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក បន្ទាប់ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៣៤ និង​ចុងក្រោយ​ឆ្នាំ​២០០៦​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺ​រង​ជើងឯក​មួយ​លើក​ក្នុង​ឆ្នាំ​១៩៥៨ និង​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ចំនួន ៤​លើក​ផងដែរ​។ ស៊ុយអែត ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ១៨ ពិភពលោក ក្នុង​តារាង FIFA Ranking​។​



​កម្មវិធី​ប្រកួត​៖
- ១៨ មិថុនា​៖ ស៊ុយអែត Vs កូរ៉េខាងត្បូង (​ម៉ោង ៧​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៤ មិថុនា​៖ អាល្លឺម៉ង់ Vs ស៊ុ​អែ​ត (​ម៉ោង ១​អធ្រាត្រ​)
- ២៧ មិថុនា​៖ ម៉ិ​ក​ស៊ិ​ក Vs ស៊ុយអែត (​ម៉ោង ៩​យប់​)

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1516next