កីឡាអន្តរជាតិ
អន្តរជាតិ
Man City ក្លាយជា​ម្ចាស់​ពាន Premier League ក្រោយ Man Utd ចាញ់ West Brom
16, Apr 2018 , 12:05 am        
រូបភាព
ដោយ: ថ្មីៗ
Manchester City បាន​ក្លាយជា​ម្ចាស់​ជើងឯក Premier League នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែមេសា បន្ទាប់ពី Manchester United ដែលជា​គូប្រជែង​បាន​ចាញ់​ភ្ញៀវ West Bromwich Albion ១-០ ។​



Man City ដែល​បាន​បំបាក់​ម្ចាស់ផ្ទះ Tottenham Hotspurs ៣-១ កាលពី​ថ្ងៃ​សៅរ៍ រកបាន​៨៧​ពិន្ទុ ពី​ការប្រកួត​៣៣​លើក ខណៈ Man Utd មាន​៧១​ពិន្ទុ លើ​ចំនួន​ប្រកួត​ដែល​នៅសល់​៥​លើក​ដូចគ្នា​។​

​ដោយឡែក Wolverhampton Wanderers ដែល​ទទួលបាន​កៅអី​ឡើងទៅ​កាន់ Premier League រដូវ​កាល​ហើយ​នោះ បាន​បន្ត​យកឈ្នះ Birmingham City ២-០ នា​ថ្ងៃអាទិត្យ ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៤៣​នៃ​ក្របខណ្ឌ Championship៕


Tag:
 Premier League
  Man City
© រក្សាសិទ្ធិដោយ thmeythmey.com