កីឡាអន្តរជាតិ
អន្តរជាតិ
Man City ក្លាយជាម្ចាស់ពាន Premier League ក្រោយ Man Utd ចាញ់ West Brom
× Manchester City បានក្លាយជាម្ចាស់ជើងឯក Premier League នៅថ្ងៃអាទិត្យ ទី១៥ ខែមេសា បន្ទាប់ពី Manchester United ដែលជាគូប្រជែងបានចាញ់ភ្ញៀវ West Bromwich Albion ១-០ ។
Man City ដែលបានបំបាក់ម្ចាស់ផ្ទះ Tottenham Hotspurs ៣-១ កាលពីថ្ងៃសៅរ៍ រកបាន៨៧ពិន្ទុ ពីការប្រកួត៣៣លើក ខណៈ Man Utd មាន៧១ពិន្ទុ លើចំនួនប្រកួតដែលនៅសល់៥លើកដូចគ្នា។
ដោយឡែក Wolverhampton Wanderers ដែលទទួលបានកៅអីឡើងទៅកាន់ Premier League រដូវកាលហើយនោះ បានបន្តយកឈ្នះ Birmingham City ២-០ នាថ្ងៃអាទិត្យ ក្នុងការប្រកួតសប្តាហ៍ទី៤៣នៃក្របខណ្ឌ Championship៕
Tag:
Premier League
Man City
© រក្សាសិទ្ធិដោយ thmeythmey.com