ជាតិ
ព្រះមហាក្សត្រ តែងតាំងគោរមងារជាសម្ដេចព្រះកិត្តិយស ដល់ព្រះមន្ត្រីសង្ឃ៣អង្គ
× ភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១១ខែមេសា ត្រាស់បង្គាប់តែងតាំងគោរមងារជាសម្ដេចព្រះកិត្តិយស ដល់ព្រះមន្ត្រីសង្ឃចំនួន ៣អង្គ នៃគណៈមហានិកាយ។
ព្រះរាជក្រឹត្យខាងលើនេះ បានតែងតាំងព្រះពុទ្ធវង្ស ជា សំអាង ឲ្យឡើងជា សម្ដេចព្រះឧត្តមមុនី។ ព្រះមុនីកោសល ឃឹម សន ត្រូវបានតែងតាំងជា សម្ដេចព្រះពុទ្ធជ័យមុនី។ និងព្រះសាក្យវង្ស រ័ត្ន សារឿន តែងតាំងជាសម្ដេចព្រះសាក្យមុនី៕
© រក្សាសិទ្ធិដោយ thmeythmey.com