ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
រយៈពេល៣ថ្ងៃ «សង្ក្រាន្តបន្ទាយមានជ័យ» នៅក្រុងសិរីសោភ័ណ មានមនុស្សចូលរួមជិត ៥ម៉ឺននាក់ រូបភាពពីហ្វេសប៊ុក អភិបាលខេត្តបន្ទាយមានជ័យ
× បន្ទាយមានជ័យ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» បានបង្កើតភាពសប្បាយរីករាយជូនពលរដ្ឋនៅក្នុងខេត្តនេះ ឲ្យមានភាពអ៊ូអរ និងអបអរឆ្នាំថ្មី។ រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» នៅក្រុងសិរីសោភ័ណ មានប្រជាពលរដ្ឋចូលរួមកម្សាន្តជិត ៥ម៉ឺននាក់។
លោក ស្រៀង សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រឹត្តិការណ៍ សង្ក្រាន្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចូលរួមកម្សាន្តយ៉ាងច្រើនកុះករ ដោយមានចំនួនជិត៥ម៉ឺននាក់ ដែលកើនឡើងជាងឆ្នាំមុនៗ។ បើតាមលោក ស្រៀង សុផល ចំនួនភ្ញៀវទេសចរជិត ៥ម៉ឺននាក់នេះ គិតតែក្រុងសិរីសោភ័ណប៉ុណ្ណោះ ដោយសង្ក្រាន្តបន្ទាយឆ្មារ និងក្រុងប៉ោយប៉ែតមិនទាន់បូកសរុបនៅឡើយទេ។
អនុប្រធានស.ស.យ.ក ខេត្តបន្ទាយមានជ័យរូបនេះ បានបន្ថែមថា ក្នុងព្រឹត្តិការណ៍នេះ មិនបញ្ហាអសន្តិសុខអ្វីនោះទេ ដោយមានការការពារសណ្ដាប់ធ្នាប់យ៉ាងត្រឹមត្រូវ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលរួម។ លោក ស្រៀង សុផល បន្តថា ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តនៅក្រុងសិរីសោភ័ណនេះ បានប្រើប្រាស់ឡានទឹកចំនួន ២០គ្រឿង សម្រាប់ប្រើប្រាស់បង្កើនភាពសប្បាយរីករាយផងដែរ។
លោក ស្រៀង សុផល អះអាងថា នៅឆ្នាំក្រោយ នឹងមានព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» បន្តទៀត ដោយព្យាយាមរៀបចំឲ្យមានភាពប្រសើរជាងនេះ។ សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ»៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
ចូលឆ្នាំ
សង្ក្រាន្តបន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com