ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ ទាក់ទាញទេសចរជិត២លាននាក់
× សៀមរាប៖ ព្រឹត្តិការណ៍អង្គរ នៅតែស្រូបភ្ញៀវទេសចរបានច្រើនដូចរាល់ឆ្នាំ ទោះឆ្នាំនេះសង្ក្រាន្តត្រូវបានរីកសាយទៅដល់បណ្ដាខេត្តផ្សេងៗទៀតក៏ដោយ។ តួយ៉ាង ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦ ឆ្នាំ២០១៨នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិជិត២លាននាក់។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចេញផ្សាយនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ទេសចរដែលមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានចំនួន ១លាន ៨២ម៉ឺន គឺកើនឡើងចំនួន ១៥.១៤ភាគរយ ធៀបនឹងឆ្នាំ២០១៧ ។ ក្នុងនោះដែរ ទេសចរជាតិមានចំនួនជាង១លាន ៧៨ម៉ឺននាក់ កើន១៥.១៦ភាគរយ និងទេសចរអន្ដរជាតិមានចំនួន ៣៦,៦៩៥នាក់ កើន ១៤.២៥ភាគរយ។
គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ទាក់ទាញភ្ញៀវទេសចរចំនួន ១,៦លាននាក់ ឆ្នាំ២០១៦ ចំនួន ១,៣លាននាក់ ឆ្នាំ២០១៥ ចំនួន ៩៧ម៉ឺននាក់ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់ និងឆ្នាំ២០១៣ មានចំនួន ១៧ម៉ឺននាក់៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
អង្គរសង្ក្រាន្តឆ្នាំ២០១៨
© រក្សាសិទ្ធិដោយ thmeythmey.com