ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
«សង្ក្រាន្តថ្មីសំបូរព្រៃគុក» មានភ្ញៀវទេសចរទៅកម្សាន្តជាង ១៨ម៉ឺននាក់
× កំពង់ធំ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ បរិវេណប្រាសាទសំបូរព្រៃគុក ដែលរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» មានភ្ញៀវទេសចរទៅកម្សាន្តជាង ១៨ម៉ឺននាក់។ នេះបើតាមលោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។
លោក ជា វ៉ាន់ចាន់ ប្រធានស.ស.យ.កខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ដែលរៀបចំរដ្ឋបាលខេត្តកំពង់ធំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ មេសានេះ ទទួលបានភ្ញៀវទេសជាតិ និងអន្តរជាតិទៅកម្សាន្តជាង ១៨ម៉ឺននាក់ កើនឡើងជាងឆ្នាំមុនៗ។
បើតាមប្រធានស.ស.យ.កខេត្តកំពង់ធំរូបនេះ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ លោក ជា វ៉ាន់ចាន់ បញ្ជាក់ថា ការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ ជាមោទកភាពរបស់ខេត្តកំពង់ធំ ដែលបានរៀបចំព្រឹត្តិការណ៍នេះ ៤ឆ្នាំកន្លងមក។ សូមបញ្ជាក់ថា «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ជាព្រឹត្តិការណ៍ ដែលប្រមូលផ្ដុំនូវវប្បធម៌ ប្រពៃណីខ្មែរ ពិសេសបង្ហាញសម្ភារខ្នាតធំរបស់ជនជាតិភាគតិចគួយក្នុងខេត្តកំពង់ធំផងដែរ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
ចូលឆ្នាំ
សង្ក្រាន្តថ្មីសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com