កីឡាជាតិ
ជាតិ
U21 កម្ពុជា​ត្រូវ​ជែង​ជាមួយ​ឡាវ និង​សិង្ហ​បុរី ក្នុង​ពានរង្វាន់​ស្តេច​ព្រុយ​ណេ​នៅ​ចុងខែ​
18, Apr 2018 , 7:59 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា​(U21)​ត្រូវ​ប្រជែង​ជាមួយ​ក្រុម U21 ឡាវ​និង​សិង្ហ​បុរី នា​ការប្រកួត​ដណ្តើមពាន់​រង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy ប្រចាំឆ្នាំ​២០១៨ នា​ចុងខែ​មេសា ខាងមុខនេះ​។ ពានរង្វាន់​ស្តេច​ព្រុយ​ណេ​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​៧​រួមមាន​ម្ចាស់ផ្ទះ​ព្រុយ​ណេ កម្ពុជា ឡាវ ថៃ សិង្ហ​បុរី មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​។



​ក្រោយ​ផ្អាក​អស់​រយៈពេល​៣​ឆ្នាំ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy កម្រិត​យុវជន​អាស៊ាន​អាយុ​ក្រោម​២១​ឆ្នាំ នឹង​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ​នៅ​ឆ្នាំ​២០១៨​នេះ​។ ក្រុម​ចំនួន​៧​រួមមាន​ម្ចាស់ផ្ទះ​ព្រុយ​ណេ កម្ពុជា ឡាវ ថៃ សិង្ហ​បុរី មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។​

​ការប្រកួត​បែងចែក​ជា​ពីរ​ពូ​ល ដោយ​ពូ​ល A មាន​ម្ចាស់ផ្ទះ​ព្រុយ​ណេ មី​យ៉ាន់​ម៉ា ថៃ និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B កម្ពុជា ឡាវ និង​សិង្ហ​បុរី​។ ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​បើកឆាក​ជាមួយ U21 សិង្ហ​បុរី នៅ​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០១៨ មុន​ជួប​ប្រកួត​ចុងក្រោយ​ប្រចាំ​ពូ​ល​ជាមួយ​ឡាវ នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​។      

​ពានរង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy ត្រូវបាន​បង្កើតឡើង​ដោយ​សមាគម​បាល់ទាត់​ព្រុយ​ណេ (Football Association of Brunei Darussalam) នៅ​ឆ្នាំ​២០០២​។ កម្ពុជា​ធ្លាប់​ចូលរួម​ពានរង្វាន់​នេះ​ចំនួន​៤​លើក គឺ​នៅ​ឆ្នាំ​២០០២, ២០០៧, ២០១២ និង ២០១៤​។ ប៉ុន្តែ​កម្ពុជា​មិន​ធ្លាប់​ទទួលបាន​ជើងឯក​នោះទេ បាន​ត្រឹម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​នៅ​ឆ្នាំ​២០០៧៕   

Tag:
 បាល់ទាត់​
  Hassanal Bolkiah Trophy 2018
© រក្សាសិទ្ធិដោយ thmeythmey.com