ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
សង្ក្រាន្តព្រៃវែង ទាក់ទាញមនុស្សចូលរួមប្រមាណ២០ម៉ឺននាក់
× ព្រៃវែង៖ ភ្ញៀវទេសចរ២០ម៉ឺននាក់ បាននាំគ្នាទៅលេងកម្សាន្ត «សង្ក្រាន្តព្រៃវែង» ដែលបានរៀបចំរយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំខែ្មរ។ នេះបើតាម ខៀវ ភារិទ្ធ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា។
សម្រាប់សង្ក្រាន្តព្រៃវែង រយៈពេល៥ថ្ងៃ (១២ ដល់ ១៦មេសា ឆ្នាំ២០១៨) បានបញ្ចប់ទៅយ៉ាងរលូនប្រកបដោយភាពសប្បាយរីករាយ ពោលគឺគ្មានអំពើហិង្សា ឬបាតុភាពអសកម្មអ្វីមួយកើតឡើងនោះទេ។នេះបើតាមលោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក ស សុខា បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ទាំងនេះ ជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ភាគីពាក់ព័ន្ធទាំងអស់ ជាមួយនឹងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់បងប្អូនប្រជាពលរដ្ឋយើង។ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងធ្វើបានល្អជាងនេះ នាសង្ក្រាន្តព្រៃវែងលើកក្រោយៗទៀត»។
សង្ក្រានព្រៃវែង មានការរៀបចំដោយគ្រប់គណៈកម្មការ អនុគណ:កម្មការ យុវជនអ្នកស្ម័គ្រចិត្ត សិល្បករ សិល្បការិនី រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងសប្បុរសជន ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
© រក្សាសិទ្ធិដោយ thmeythmey.com