អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតស្ត្រីទី១អាមេរិក លោកស្រី Barbara Bush ទទួលមរណភាពក្នុងអាយុ៩២ឆ្នាំ លោកស្រី Barbara ស្ថិតកណ្តាលរវាងស្វាមី (ឆ្វេង) និងកូនប្រុស ដែលសុទ្ធតែធ្លាប់កាន់តំណែងប្រធានាធិបតីអាមេរិក។ រូបថត AFP
× លោកស្រី Barbara Bush អតីតស្ត្រីទីមួយអាមេរិក បានទទួលមរណភាពក្នុងអាយុ៩២ឆ្នាំ កាលពីថ្ងៃអង្គារ ទី១៧ ខែមេសា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអតីតប្រធានាធិបតី George H.W.Bush ។
លោកស្រី Barabar ត្រូវបានចាត់ជាស្ត្រីនៅក្នុងគ្រួសារអ្នកនយោបាយដែលមានឥទ្ធិពលនៅសហរដ្ឋអាមេរិក។ លោកស្រីបានរៀបអាពាហ៍ជាមួយលោក George H.W.Bush ប្រធានាធិបតីទី៤១របស់សហរដ្ឋអាមេរិក អស់រយៈពេលប្រមាណ៧៣ឆ្នាំ។
លោកស្រី និងលោក George H.W.Bush ដែលបច្ចុប្បន្នជិតឈានដល់វ័យ៩៤ឆ្នាំ មានកូន៦នាក់ក្នុងនោះមាន លោក George W.Bush អតីតប្រធានាធិបតីទី៤៣របស់អាមេរិក និងលោក Jeb Bush អតីតអភិបាលរដ្ឋ Florida៕
© រក្សាសិទ្ធិដោយ thmeythmey.com