សួស្ដីឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខ្ញុំជាបុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាអនេកប្បការ ចំពោះអស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានចូលរួមចំណែកខិតខំប្រឹងប្រែង គាំទ្រ សហការ លើកទឹកចិត្ត ផ្តល់តម្លៃនិងការជឿជាក់លើសមត្ថភាពនៃក្រុមការងាររបស់យើងខ្ញុំ និងបន្តគាំទ្រជាវរថយន្តម៉ាក Mercedes-Benz ពីក្រុមហ៊ុនរបស់យើងខ្ញុំជាបន្តទៀត។
យើងខ្ញុំ សូមបួងសួងដល់ទេវតាឆ្នាំថ្មី មេត្តាប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ និងជូនដល់ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា បុគ្គលិក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អតិថិជន ដៃគូសហការ ព្រមទាំងក្រុមគ្រួសារទាំងអស់ និងសូមទទួលបាននូវពុទ្ធពរគ្រប់ប្រការ មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គល និងអភិវឌ្ឈន៍ រុងរឿង ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រថយន្ត Mercedes-Benz ជាច្រើនម៉ូដែលកំពុងត្រូវបាន ផ្តល់ជូននូវតម្លៃពិសេសបំផុត។ ការផ្តល់ជូននេះ នឹងផុតកំណត់នៅត្រឹមចុងខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
ឆ្នាំថ្មី! រួសរាន់ឡើង! ទូរស័ព្ទទៅកាន់ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ដើម្បីសាកសួរព័ត៌មានបន្ថែមឬកក់ទុករថយន្តនៃក្តីសុបិន្តរបស់លោកអ្នកឲ្យបានមុនគេ។ ឬ លោកអ្នកអាចអញ្ជើញទៅមើលរថយន្តដោយផ្ទាល់ នៅក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ស្ថិតនៅមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រាជធានីភ្នំពេញ។
Mercedes-Benz ឆ្នាំថ្មី ជាឧត្តមភាពនៃវីរជន! ជាកំពូលកិត្យានុភាពនៃក្រុមគ្រួសារ! ជាប្រណីតភាពនៃគុណតម្លៃ ដែលអ្នកដទៃចង់ឃើញវា នៅជាមួយអ្នក។ Mercedes-Benz ខ្ពង់ខ្ពស់ អស្ចារ្យឈានមុខគេ! ដើម្បីចូលរួមអបអរសារទរឆ្នាំថ្មី ក្រុមហ៊ុនយើងខ្ញុំ សូមជម្រាបជូនអតិថិជនទាំងអស់ មេត្តាជ្រាបថា ក្រុមហ៊ុនយើងខ្ញុំនឹងឈប់សម្រាកចំនួនបួន(៤)ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ ក្រុមហ៊ុននឹងចាប់ផ្តើមបើកលក់ឡើងវិញ ដូចសព្វមួយដង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។ រាល់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់លេខ ០២៣ ២៣១ ៤៨៨៕
Happy Khmer New Year 2562!
Star Auto Cambodia wishes you, Neak Oknha, Lok Oknha, Lok Chumteav, Ladies and Gentlemen, Customers, Business-partners, Colleaques and their all Families, the best of luck with happiness, prosperity, and success in all businesses and have a safe drive during the holidays!!! Mercedes-Benz loves you .
Please be informed that Star Auto Cambodia is closed from 14th - 17th April 2018. Our Showroom and Service Center will be open as normal on 18th April 2018. Please contact us through Mobile (Sales): +855-17-231-488 (Kh/Eng) /+855-96-9231-488 (Chinese), Mobile (Service): +855-11-726-988, Tel (Office): +855-23-231-488 or E-mail:
[email protected] or visit our page: Mercedes-Benz Cambodia.
Thank you!!!