ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
លោក តា មែន ជន ចេះចាក់ស្រទបចេក ឱ្យចេញជារូបក្បាច់ផ្កាភ្ញីតាំងពីនៅជាយុវជន
18, Apr 2018 ,
9:35 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ចាក់ចេក គឺជាការយកស្រទបចេក មកចាក់កាត់ឱ្យចេញជារូបក្បាច់ផ្កាភ្ញីផ្សេងៗ ហើយគេយកទៅចងផ្អោបនៅតាមសសរ ឬរបារតាមទីតាំងទីសក្ការៈបូជា សម្រាប់រៀបចំពិធីផ្សេងៗ។ ចាក់ចេកជាសិល្បៈមួយប្រភេទ ដែលអ្នកស្រុកអង្គរនៅរក្សាបានយ៉ាងខ្ជាប់ខ្ជួន។ ចាក់ចេក មិនអាចខ្វះបាននៅក្នុងពិធីមួយចំនួនធំរបស់អ្នកស្រុកអង្គរ។
លោកតា មែន ជន មានស្រុកកំណើតនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប។ នៅក្នុងពិធីចម្រើអាយុដល់ជនជាតិជប៉ុន លោកសាស្ដ្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា នៅថ្ងៃទី៣១ ខែមីនា លោកតា ជនបានឱ្យដឹងថា លោកចេះសិល្បៈចាក់ចេកតាំងពីនៅអាយុជាងម្ភៃឆ្នាំ និងតែងចាក់ចេកនេះរហូតមកដល់បច្ចុប្បន្ន។ លោកតារម្លឹកថា លោកចាប់អារម្មណ៍នឹងសិល្បៈនេះ ពេលឃើញគ្រូនៅក្នុងភូមិតែងធ្វើ ពេលមានពិធីបុណ្យម្តងៗ និងបានរៀនសិល្បៈនេះតាំងពីពេលនោះមក។
តាមការរៀបរាប់របស់អ្នកស្រុកអង្គរលោកតា ជន ចាក់ចេកតែងធ្វើនៅរាល់ពិធីផ្សេងៗមានបូជាសព អភិសេកព្រះ ពូនភ្នំខ្សាច់ និងបុណ្យចម្រើនអាយុជាដើម។ល៕
អត្ថបទទាក់ទង
គ្រឿងរណ្ដាប់ ចាក់ចេក និងកាច់បាយសី
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចាក់ចេក
សិល្បៈ
មែន ជន
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម