ជាតិ
ពីនេះ ពីនោះ
រថយន្ត៦ជួរក្នុងទិសដៅស្របគ្នា! អវិជ្ជា? អសីលធម៌? ការកកស្ទះចរាចរណ៍នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី។ រូបថត ហ្វេសប៊ុក
× អ្នកក្រ និងអ្នករៀនសូត្រមិនសូវបានជ្រៅជ្រះ តែងតែទទួលរងនូវការស្តីបន្ទោសទាក់ទងនឹងភាពគ្មានសណ្តាប់ធ្នាប់ និងស្ថានភាពច្របល់ច្របល់ក្នុងកម្មវិធីអ្វីមួយ។
ចុះអ្នកមានរថយន្តទំនើប ហ៊ឺហារ ប៉ុន្តែនាំគ្នាជិះបំពានច្បាប់ចរាចរណ៍ និងខ្វះការអត់ធ្មត់ ជាមនុស្សប្រភេទណា? នៅក្នុងសង្គម អ្នកក្រ ឬជនអវិជ្ជា ពិតជាត្រូវការភាពជាគំរូខ្លាំងណាស់ ជាពិសេសពីសំណាក់អ្នកមាន និងអ្នករៀនសូត្រចេះដឹង ប៉ុន្តែបើផ្អែកតាមរូបថតដែលចែករំលែកតៗគ្នាតាមរយៈបណ្តាញ សង្គម ភាពជាគំរូ ពិតជាពិបាករកខ្លាំងណាស់។
រថយន្តរហូតដល់ទៅ៦ជួរ ធ្វើដំណើរក្នុងទិសដៅស្របគ្នាលើផ្លូវជាតិ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច បង្ហាញឲ្យឃើញថា សីលធម៌ និងការយោគយល់គ្នា ពិតជាមានការធ្លាក់ចុះយ៉ាងខ្លាំង។
© រក្សាសិទ្ធិដោយ thmeythmey.com