ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែ​ចេក​អាច​ជំនួស​ភេសជ្ជៈ​សម្រាប់​លេង​កីឡា​បាន​
19, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​ថ្មី​បាន​ឲ្យ​ដឹងថា ផ្លែ​ចេក​ប្រហែលជា​ជម្រើស​ល្អ​សម្រាប់​កីឡាអត្តពលកម្ម​ជាង​ភេសជ្ជៈ​សម្រាប់​លេង​កីឡា​តែម្តង​។ យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The New York Times បាន​ឲ្យ​ដឹងថា អ្នកស្រាវជ្រាវ​បានធ្វើការ​ប្រៀបធៀប​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រា​ត​ក្នុងពេល​លេង​កីឡា ហើយ​ក៏បាន​រកឃើញថា ផ្លែ​ចេក​បាន​ផ្តល់នូវ​សមាសធាតុ​ប្រឆាំង​ការ​រលាក និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ច្រើនជាង​ភេសជ្ជៈ​សម្រាប់​លេង​កីឡា​។ ប៉ុន្តែ​ញ៉ាំ​ផ្លែ​ចេគ​អាចធ្វើ​ឲ្យ​ហើមពោះ​បាន​។ វា​ត្រូវបាន​គេ​ដឹងថា ការ​ញ៉ាំ ឬ​ផឹក​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​ក្នុងពេល​ហាត់ប្រាណ​អាចជួយ​មនុស្ស​យើង​ហាត់​បាន​កាន់តែ​យូរ ឬ​អាច​ហាត់ប្រាណ​ក្នុង​កម្រិត​ខ្លាំងៗ​បាន ព្រមទាំង​ឆាប់​ធូរស្រាល​ពី​ហាត់​រួច​ដែរ​។



​ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​ផ្លែ​ចេក​ដែល​គួរ​ញ៉ាំ​ក្នុងពេល​ហាត់ប្រាណ​នោះ​គឺ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​មាន​គម្រោង​ស្រាវជ្រាវ​លើ​ចំណុច​នេះ​ក្នុងពេល​សិក្សា​លើ​ក្រោយ ហើយក៏​ត្រូវការ​វាយតម្លៃ​ទៅលើ​ឥទ្ធិពល​នៃ​ផ្លែឈើ​ផ្សេងៗ​ទៀត​ក្នុងពេល​ហាត់ប្រាណ​។

​ប៉ុន្តែ​វា​កើតឡើង​ត្រង់​ស សម្រាប់​អ្នក​ដែល​ចង់បាន​របស់​ដែល​អាច​ជំនួយ​ភេសជ្ជៈ​សម្រាប់​កីឡា​បែប​ធម្មជាតិ និង​ថោក​នោះ ផ្លែ​ចេក​ទំនងជា​របស់​ដ៏​ល្អ​បំផុត​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com