ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្ក្រាន្តយក្សឡោម បានបង្អួតស្នាដៃសិល្បៈជាច្រើនរបស់ជនជាតិភាគតិចនៅរតនគិរី
18, Apr 2018 ,
3:22 pm
រូបភាព
×
ដោយ:
ថ្មីៗ
ព្រឹត្តិការណ៍សង្ក្រាន្តយក្សឡោម លើទឹកដីខេត្តរតនគិរី រយៈពេល៣ថ្ងៃដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី បានផ្តល់នូវភាពសប្បាយរីករាយដល់ពលរដ្ឋមូលដ្ឋាន និងភ្ញៀវទេសចរ ជាពិសេសការបង្ហាញស្នាដៃនានារបស់សហគមន៍ជនជាតិភាគតិចនៅតំបន់ឦសានមួយនេះ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តរតនគិរី ព្រឹត្តិការណ៍សង្ក្រាន្តយក្សឡោម ដែលផ្តួចផ្តើមគំនិតដោយអាជ្ញាធរខេត្ត ជាពិសេសលោកអភិបាលខេត្ត លោក ថង សាវុន មានកម្មវិធីលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គញ់ ចោលឈូង លាក់កន្សែង ទាញ់ព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម ឡើងសរសរខ្លាញ់ និងប្រណាំងកង់យឺតជាដើម ។
ក្រៅពីនេះក៏មានទស្សនីយភាព សិល្បៈ ការរាំលេងកំសាន្តសប្បាយ ហើយនៅពេលរាត្រីក៏មានពិធីបាញ់កាំជ្រួច ដើម្បីអបអរសាទរការផ្លាស់ប្តូរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
រដ្ឋបាលខេត្តរតនគិរីបានលើកឡើងថា៖ «ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ខេត្តរតនគិរីដែលរដ្ឋបាលខេត្ត បានបង្កើតឲ្យមាននូវព្រឹត្តិការណ៍សង្ក្រាន្តយក្សឡោមនេះឡើងគឺដើម្បីបំផុសឲ្យមហាជនទូទៅងាកមកចាប់អារម្មរណ៍លេងល្បែងប្រជាប្រីយ៍គ្រប់ប្រភេទដែលដូនតាខ្មែរបន្សល់ទុក»។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ នារយៈពេល៣ថ្ងៃ សង្ក្រាន្តយក្សឡោម ក៏បានបង្ហាញផងដែរនូវការតាំងពិព័ណ៌ វត្ថុសិល្បៈជនជាតិភាគតិច និងពិព័ណ៌កសិកម្ម ពិព័ណ៌ម្ហូបអាហារ ដែលជាផលិតផលតាមបណ្តាស្រុកនានាក្នុងខេត្ត។
នៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំ អាជ្ញាធរខេត្ត បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាសាធារណៈនូវផែបឹងកន្សែង និងរូបសំណាកជនជាតិដើមភាគតិច។ ការសាងសង់នេះជាថវិកាចូលរួមរបស់ស្ថាប័នអង្គភាពជុំវិញ និងសប្បុរសជននានា ដែលចំណាយថវិកាអស់ជាង៥០លានរៀល។
បើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនាកម្សាន្តក្នុងខេត្ត ជាពិសេសក្នុងកម្មវិធីសង្ក្រាន្តយក្សឡោម មានការកើនឡើងជាលំដាប់ ពីថ្ងៃទីមួយ ដល់ដល់ថ្ងៃទីបី៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សង្ក្រាន្ត
២៤ខេត្តក្រុង
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម