ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
អាជ្ញាធរវៀតណាមបង្ក្រាបផ្ទះផលិតកាហ្វេដែលផ្សំពីម្សៅថ្មពិលចាស់ៗ
18, Apr 2018 ,
4:04 pm
រូបភាព
ស្រ្តីវៀតណាម Nguyen Thi Loan ម្ចាស់អាជីវកម្មកាហ្វេដែលផ្សំចេញពីម្សៅថ្មពិល។ រូបថត tuoitrenews.vn
×
ដោយ:
ធីតា
ប៉ូលិសខេត្ត Dak Nong និងក្រុមអធិការកិច្ចចំណីអាហាររបស់វៀតណាម កាលពីដើមសប្តាហ៍កន្លងមក បានបង្ក្រាបផ្ទះផលិតកាហ្វេមួយកន្លែង ដែលផ្សំពីសារធាតុដ៏គ្រោះថ្នាក់។ យោងតាមការផ្សាយរបស់កាសែត Tuoi Tre News កាហ្វេនោះ ធ្វើចេញពីម្សៅខ្មៅ នៃថ្មពិលដែលប្រើប្រាស់រួច រួមកម្ទេចថ្មកខ្វក់។
ពលរដ្ឋដែលរស់នៅមូលដ្ឋានក្នុងខេត្ត Dak Nong បានរាយការណ៍ទៅសមត្ថកិច្ចទាក់ទងនឹងសកម្មភាពអាជីវកម្មផលិតកាហ្វេដ៏គួរឲ្យសង្ស័យរបស់ស្ត្រីឈ្មោះ Nguyen Thi Loan និងគ្រួសាររបស់ខ្លួន។ ក្រោយការតាមដាន សមត្ថកិច្ចបានរកឃើញថា គ្រួសារមួយនេះ បានផលិតកាហ្វេដ៏កខ្វក់ ដើម្បីលក់នៅលើទីផ្សារ។
កាសែត Tuoi Tre News បានបញ្ជាក់ថា នាប្រតិបត្តិការបង្ក្រាប អាជ្ញាធរបានរកឃើញកាហ្វេជាច្រើនតោន ត្រូវបានផលិតរួចរាល់ រួមទាំងម្សៅខ្មៅ៣៥គីឡូក្រាមដែលលាយចេញថ្មពិលចាស់ និងទឹកខ្មៅកខ្វក់ប្រមាណ១០គីឡូក្រាមទៀត។
នាង Loan បានរៀបរាប់ថា គ្រួសាររបស់ខ្លួន បានទិញគ្រាប់កាហ្វេដែលគេត្រូវចោល ក្នុងតម្លៃថោក ហើយយកទៅផ្សំជាមួយសារធាតុផ្សេងទៀត ដូចជាកម្ទេចថ្ម និងម្សៅខ្មៅនៅក្នុងថ្មពិល (D batteries)។ នាងបានអះអាងថា ចាប់ផ្តើមអាជីវកម្មតាំងពីដើមឆ្នាំ២០១៨មក នាងបានលក់កាហ្វេនេះប្រមាណជាង៣តោនទៅលើទីផ្សារហើយ៕
ប្រភពរូបថត៖ ប៉ូលិស Dak Nong វៀតណាម និងសារព័ត៌មាន Tuoi Tre News
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វៀតណាម
កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម