ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស ៤៧​នាក់​ស្លាប់ និង​១៤៣​នាក់​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ចូលឆ្នាំ​ខ្មែរ​
18, Apr 2018 , 8:59 pm        
រូបភាព
ដោយ:
​មនុស្ស​ចំនួន​៤៧​នាក់ បាន​ស្លាប់  និង​១៤៣​នាក់​របួសធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង​សរុប​ចំនួន​៩៣​លើក នា​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពីថ្ងៃ​ទី​១៣ ដល់​១៧ ខែមេសា​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​មូលហេតុ នៃ​គ្រោះថ្នាក់ បណ្ដាលមកពី​បើកបរ​លើស​ល្បឿន​កំណត់ វ៉ា​-​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បើកបរ​មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព បើករ​ក្នុងស្ថានភាព​ស្រវឹង  និង​កត្តា​យានយន្ត​ជាដើម​។ ប្រភព​ដដែល​ឲ្យ​ដឹង​ដូច្នេះ រួច​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៨​នេះ បាន​ថយចុះ​៣០​លើក ឯ​មនុស្ស​ស្លាប់​ថយចុះ ៨​នាក់ និង​អ្នករបួស​ថយចុះ ចំនួន​៨៣​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ៕


Tag:
 ចូលឆ្នាំ​
 ​គ្រោះថ្នាក់​ចរាចរណ៍​-​ស្លាប់​-​របួស
© រក្សាសិទ្ធិដោយ thmeythmey.com