ពីនេះ ពីនោះ
សោភិនី មិនមែន​មានន័យថា «​ស្រី្ត​លក់ខ្លួន ឬ ស្រី្ត​រកស៊ី​ផ្លូវភេទ​» នោះទេ​
19, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

​សោភិនី គឺ​សំដៅ​ដល់​ស្រី្ត ដែលមាន​សម្ផស្ស​ស្រស់ស្អាត និង​គួរ​ជាទី​ពិចពិល​រមិល​ល​របស់​បុរស​ទាំងឡាយ​។  ទាល់តែ​ស្ត្រី​ណាមួយ ដែលមាន​រូបឆោម​បវរ ល្អ​លើសគេ ទើប​អាចមាន​ឈ្មោះថា សោភិនី​។​



​វចនានុក្រម​សម្តេច ជួន ណាន ពន្យល់ថា សោភិនី គឹជា ស្ត្រី​ល្អ ឬ​នាង​ល្អ​។ វចនានុក្រម​សម្តេច ជួន ណាត មិនបាន​ផ្តល់​អត្ថន័យ​ថា សោភិនី គឺជា​ស្ត្រី ដែល​លក់ខ្លួន ឬ​រកស៊ី​ផ្លូវភេទ ឡើយ​។

​ប៉ុន្តែ ប្រជាពលរដ្ឋ​ទូទៅ បាន​ឲ្យ​ឈ្មោះ​ស្ត្រី​ណាមួយ ដែល​លក់ខ្លួន ឬ​រកស៊ី​ផ្លូវភេទ ថា​ជា «​សោភិនី​»​។ ហេតុផល​នោះ អាច​ថា ស្ត្រី​ដែល​លក់ខ្លួន ឬ​រកស៊ី​ផ្លូវភេទ ទាល់តែ​មាន​រូប​សម្ផស្ស​ស្រស់ស្អាត ឬ​ខិតខំ​តុ​ប​តែ​កាយ យ៉ាងណា​ឲ្យ​ឆើតឆាយ ទើប​អាច​ទាក់ទាញ​បុរស​បាន​។ ហេតុ​ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ​ខ្មែរ តែង​ហៅ ស្រី្ត ដែល​លក់ខ្លួន ឬ​រកស៊ី​ផ្លូវភេទ ថា​ជា «​សោ​ភិ​នី​» បែបនេះ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com