កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​៖ បូរ៉ា បាន​២​លើក សូ​ណា​, សៅ​ឌី និង​លឹម​ហេង ឈ្នះ​ម្នាក់​១​លើក​
19, Apr 2018 , 9:19 am        
រូបភាព
កីឡាករ សុខ លឹមហេង ម្ចាស់ស្តេចអុកចត្រង្គអង្គរសង្ក្រាន្តប្រចាំឆ្នាំ២០១៨
កីឡាករ សុខ លឹមហេង ម្ចាស់ស្តេចអុកចត្រង្គអង្គរសង្ក្រាន្តប្រចាំឆ្នាំ២០១៨
ដោយ:
​តំណែង​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ផ្លាស់ប្តូរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៤​មក​។  នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​ទើប​បញ្ចប់​កន្លងមកនេះ ជើងឯក​អុកចត្រង្គ បាន​ធ្លាក់​ទៅលើ​កីឡាករ សុខ លឹម​ហេង និស្សិត​ឆ្នាំ​ទី​១​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ ក្រោយ​យកឈ្នះ​ម្ចាស់​ជើងឯក​ពីរ​ជំនាន់ ឈាវ បូរ៉ា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ស្តេច​អុកចត្រង្គ​ឆ្នាំ​ចាស់ ហេង សៅ​ឌី ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។​



​តាំងពី​ឆ្នាំ​២០១៤ ដល់​បច្ចុប្បន្ន មានតែ​កីឡាករ ឈាវ បូរ៉ា ម្នាក់​ប៉ុណ្ណោះ ដែល​អាច​គ្រង​តំណែង​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ប៉ុន្តែ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ តំណែង​ស្តេច​អុកចត្រង្គ​បាន​ផ្លាស់ប្តូរ​ម្ចាស់​គ្រប់គ្រង​ថ្មី​ជា​រៀងរាល់ឆ្នាំ​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨​នេះ ក្តី​សុបិន​ក្នុងការ​ក្លាយជា​ម្ចាស់​ជើងឯក​លើក​ទី​បី​របស់ បូរ៉ា បាន​រង​នូវ​ការខកចិត្ត ដោយសារ​រូបគេ​បាន​ចាញ់ សុខ លឹម​ហេង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​មុន​ឡើង​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាករ​ទាំង​ពីរបាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងនោះ​កីឡាករ​វ័យ​១៩​ឆ្នាំ សុខ លឹម​ហេង យកឈ្នះ​កីឡាករ ស៊ីវ ស៊ីន ដែល​ទទួលបាន​លេខ​៤​នៅ​ឆ្នាំនេះ ខណៈ​កីឡាករ ឈាវ បូរ៉ា យកឈ្នះ​កីឡាករ ធឹ​ម ឌី​ណា ម្ចាស់​ចំណាត់ថ្នាក់​លេខ​៣​។ 

​នា​ការប្រកួត​ឆ្នាំ​២០១៤ ដែលជា​ឆ្នាំ​ដំបូង​សម្រាប់​វត្តមាន​កីឡា​អុកចត្រង្គ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កីឡាករ ឈាវ បូរ៉ា បាន​គ្រង​តំណែង​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ដំបូង​គេ​។ ហើយ​រូបគេ បាន​បន្ត​ក្តោប​ក្តាប់​តំណែង​ស្តេច​អុក​នេះ​ជា​លើក​ទី​២​នៅ​ឆ្នាំ​២០១៥ មុន​ផ្លាស់ប្តូរ​ម្ចាស់​គ្រប់គ្រង​ថ្មី​នៅ​ឆ្នាំ​២០១៦ ដោយ​កីឡាករ ហូ​យ សូ​ណា​។   នៅ​ឆ្នាំ​២០១៧ តំណែង​ស្តេច​អុកចត្រង្គ​នេះ​បាន​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ថ្មី​ម្តងទៀត គឺ​បាន​ទៅលើ​កីឡាករ ហេង សៅ​ឌី ដែល​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​នៅ​ឆ្នាំ​២០១៨ នេះ​៕ 


កីឡាករ ឈាវ បូរ៉ា ពេលគ្រងជើងឯកស្តេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤


កីឡាករ ឈាវ​ បូរ៉ា (ឆ្វេង)ពេលឡើងទទួលរង្វាន់លើកទឹកចិត្តពីលោក ហ៊ុន ម៉ានី សម្រាប់ចំណាត់ថ្នាក់លេខ២នៅឆ្នាំ២០១៨


កីឡាករ ហូយ សូណា ពេលគ្រងតំណែងស្តេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦


កីឡាករ ហេង សៅឌី (ស្តាំ)ម្ចាស់ស្តេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧


​សុខ លឹមហេង ម្ចាស់ស្តេចអុកចត្រង្គអង្គរសង្ក្រាន្តប្រចាំឆ្នាំ២០១៨

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 អុកចត្រង្គ​
  ឈាវ បូរ៉ា​
  សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com