ជាតិ
សង្គមជាតិ
អាជ្ញាធរ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ២២​នាក់ ដែល​លួច​ឆ្លងដែន​ចូល​កម្ពុជា​ខុសច្បាប់​
18, Apr 2018 , 10:50 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
ដោយ:
សមត្ថកិច្ច​កម្ពុជា បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ២២​នាក់ ដែល​លួច​ឆ្លងដែន និង​ស្នាក់នៅ​ធ្វើការ​ខុសច្បាប់​។ នេះ​បើតាម​ការផ្សាយ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


 
​នគរ​បាន​ជាតិ​បាន​ស្រស់​សម្ដី​វរសេនីយ៍ទោ ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា សមត្ថកិច្ច​ចម្រុះ  បាន​ចុះ​ឃាត់ ជនជាតិ​វៀតណាម ២២​នាក់ ដែល​លួច​ឆ្លងដែន និង​កំពុងស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់ ចំនួន​៣​ទីតាំង​។​
 
​នគរបាលជាតិ បាន​ស្រស់​សម្ដី លោក ជា ចិ​ត្រា បន្តថា នៅពេល​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនោះ និង​ឆែកឆេរ​រកឃើញថា បាន​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ ក្រោយពី​ឃាត់ខ្លួន​ត្រូវបាន​បញ្ជូនទៅ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​។ 
 
​ជនជាតិ​វៀតណាម​ដែល​ឃាត់ខ្លួន​បាន​នេះ មាននៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​សង្កាត់​ទួល​សង្កែ​១ ហើយ​និង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឬ​ស្សី​កែវ​។ នេះ​បើតាម​ការបន្ថែម នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕
 

Tag:
 ​អន្តោប្រវេសន៍​
  ​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com