កីឡាអន្តរជាតិ
អន្តរជាតិ
ផុត​ពិន័យ​១៣​ខែ ពីបទ​ភ្នាល់​បាល់​ខុសច្បាប់ Barton នឹង​ក្លាយជា​គ្រូ Fleetwood Town
19, Apr 2018 , 2:06 pm        
រូបភាព
រូបភាពពី Reuters
រូបភាពពី Reuters
Joey Barton នឹង​ក្លាយជា​គ្រូបង្វឹក​ក្រុម Fleetwood Town នៃ​ក្របខណ្ឌ League One របស់​អង់គ្លេស ដោយ​ចុះកិច្ចសន្យា​រយៈពេល ៣​ឆ្នាំ នៅក្រោយពេល​រូបគេ​បញ្ចប់​ការដាក់ពិន័យ​ពីបទ​ភ្នាល់​បាល់​ខុសច្បាប់​។​



​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ដូច្នេះ​ថា អតីត​ខ្សែបម្រើ Manchester City វ័យ​៣៥​ឆ្នាំ ដែល​ត្រូវបាន​ហាមឃាត់​ពី​គ្រប់​សកម្មភាព​កីឡាករ​បាល់ទាត់ ក្រោយ​រកឃើញថា​ភ្នាល់​បាល់​ខុសច្បាប់ នឹងត្រូវ​ចូលកាន់​តំណែង​ជំនួស​លោក John Sheridan នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨ ពោលគឺ​នៅពេលដែល​ការដាក់ពិន័យ​ត្រូវបាន​បញ្ចប់​។​

Barton ដែល​ធ្លាប់​ប្រកប​អាជីព​ជា​កីឡា​ក្នុង​ក្លិប​ជាច្រើន​ដូចជា Newcastle United, Queens Park Rangers, Rangers និង Burnley ជាដើម​នោះ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​ហាមឃាត់​មិន​ឲ្យ​លេង​បាល់ទាត់​រយៈពេល ១៨ ខែ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់​បាល់​ចំនួន ១២៦០​លើក ចន្លោះ​ពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១៦​។ ប៉ុន្តែ​ការហាមឃាត់​នោះ​ត្រូវបាន​កាត់បន្ថយ​នៅត្រឹម​១៣​ខែ​វិញ បន្ទាប់ពី​ការ​ប្តឹ​ត​ឧទ្ធរណ៍ ដែល​ត្រូវ​បញ្ចប់​បម្រាម​ត្រឹម​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០១៨​។​

​ក្រោយ​ចុះកិច្ចសន្យា​រួចរាល់ អតីត​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បានប្រកាស​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Fleetwood Town ថា​៖«​ការងារ​ដំបូង​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម គឺជា​ការសម្រេច​ចិត្តធំ​ធេង​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​រីករាយ​នឹង​ឱកាស​នេះ​។ ខ្ញុំ​កំពុង​ចូលរួម​ជាមួយ​ក្លិប​ដែលមាន​មហិច្ឆតា​ធំ​»​។​


Tag:
 បាល់ទាត់​
  Fleetwood Town
  Joey Barton
  ភ្នាល់​បាល់
© រក្សាសិទ្ធិដោយ thmeythmey.com