ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនដល់ ១០នាទីឡើយ អ្នកនឹងមានកម្លាំងឡើងវិញនៅពេលធ្វើរឿងទាំងនេះ
× តើភ្នែកអ្នកចេះតែទន់ ហើយងងុយគេងនៅពេលរសៀលមែនទេ? នៅពេលដែលថាមពលក្នុងរាងកាយថយចុះ យកល្អគួរតែកុំញ៉ាំស្ករគ្រាប់ ផឹកកាហ្វេ ឬញ៉ាំភេសជ្ជៈប៉ូវកម្លាំងអី។ ជាតិស្ករ និងកាហ្វេអ៊ីនប្រហេលជាធ្វើឲ្យអ្នកមានកម្លាំងភ្លាមៗមែន តែវានឹងបាត់ទៅវិញលឿនដែរ ហើយក៏នាំឲ្យអស់កម្លាំងកាន់តែខ្លាំងថែមទៀត។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអាចជួយឲ្យអ្នកមានកម្លាំងវិញយ៉ាងលឿនមិនដល់ ១០នាទីផង៖
ញ៉ាំអាហារពេលព្រឹក
អញនកដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃប្រាប់ថា ពួកគេមិនសូវអ់សកម្លាំង និងស្ត្រេសដូចអ្នកដែលតមអាហារពេលព្រឹកឡើយ។ អាហារមានជាតិសរសៃខ្ពស់គឺជាជម្រើសដ៏ល្អមួយ។ វានឹងជួយការពារកុំឲ្យអ្នកឆាប់ឃ្លាន ហើយមានកម្លាំងបានយូរទៀត។
ហាត់យូហ្គា
ការសិក្សាខ្លះបានរកឃើញថា ក្បាច់ហាត់យូហ្គាដែលមានជំហរជាច្រើន និងការដកដង្ហើមជ្រៅៗនៅពេលហាត់ប្រាណ និងតាំងសមាធិ អាចជារឿងដ៏ល្អក្នុងការប្រឆាំងការអស់កម្លាំង។
បើកចម្រៀងដែលអ្នកចូលចិត្ត
ការច្រៀងចម្រៀងអាចផ្តល់ឲ្យអ្នកមានអារម្មណ៍ល្អខណៈពេលដែលវាអាចបន្ថយស្ត្រេសអ័រម៉ូនក្នុងរាងកាយផង។ ដូច្នេះ យកល្អមុននឹងធ្វើអ្វីមួយ គួរតែចាក់ចម្រៀងដែលអ្នកចូលចិត្តជាមួយផងដើម្បីកុំឲ្យមានអារម្មណ៍នឿយហត់។
ញ៉ាំទឹក
ការខ្សោះជាតិទឹកអាចធ្វើឲ្យអ្នកអស់កម្លាំងបានលឿន។ អ្នកមិនចាំបាច់ត្រូវញ៉ាំទឹកមួយថ្ងៃឲ្យបាន ៨កែវឡើយ តែអ្នកគួរតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។ អ្នកអាចនិយាយបានថា ទឹកក្នុងខ្លួនគ្រប់គ្រាន់នៅពេលអ្នកមិនមានអារម្មណ៍ស្រេកទឹក និងទឹកនោមពណ៌ថ្លា។
ញ៉ាំសណ្តែកដី ឬគ្រាប់ផ្លែឈើ
ចូរញ៉ាំគ្រាប់ផ្លែអាលម៉ុន ឬសណ្តែកដីមួយក្តាប់ដៃ ព្រោះវាសម្បូរជាតិម៉ាញ៉េស្យូម និងអាស៊ីតហ្វូលិក។ ជីវជាតិមួយនេះសំខាន់សម្រាប់ថាមពល និងការផលិតរបស់កោសិកា។ ការកង្វះជីវជាតិទាំងនេះអាចធ្វើឲ្យរាងកាយឆាប់អស់កម្លាំងបាន។
ធ្វើចលនារាងកាយ
ការហាត់ប្រាណគឺជាវិធីបង្កើនថាមពលរាងកាយបែបធម្មជាតិ ព្រោះមិនខ្វល់ថាអ្នកធ្វើអ្វីឡើយ ឈាមដែលសម្បូរអុកស៊ីសែននឹងជួយផ្គត់ផ្គង់បេះដូង សាច់ដុំ និងខួរក្បាលបានយ៉ាងល្អ។ ការហាត់ប្រាណទៀងទាត់ក្នុងមួយថ្ងៃៗ ទោបីជាបានតែ ១០នាទីក៏ដោយ ក៏នឹងជួយឲ្យមានថាមពលកម្រិតខ្ពស់បានដែរ។
ប៉ះពន្លឺព្រះអាទិត្យ
ការស្រាវជ្រាវបានបញ្ជាក់ថា គ្រាន់តែដើរខាងក្រៅផ្ទះពីរបីនាទី ក៏អាចជួយសម្រួលអារម្មណ៍ល្អ បង្កើនការចងចាំ និងទទួលបានព័ត៌មានថ្មីៗដែរ។ ការដែលដើរខាងក្រៅផ្ទះអាចបង្កើនអារម្មណ៍ស្រឡាញ់ខ្លួនឯង។
ទៅក្រៅជួបមិត្តភក្តិ
អារម្មណ៍មនុស្សយើងត្រូវបានគេរកឃើញថាមានភាពឆ្លងគ្នាទៅវិញទៅមកយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ អ្នកដែលមានអារម្មណ៍អវិជ្ជមានជាប់ ព្រមទាំងមិនសូវមានកម្លាំងកំហែងក្នុងខ្លួនទៀតនោះ អាចនឹងទទួលបានភាពធូរស្រាលវិញនៅពេលបានជួបមិត្តភក្តិដែលរីករាយច្រើន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com