ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​មិន​សងបំណុល​រដ្ឋ
20, Apr 2018 , 8:32 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ រដ្ឋាភិបាល​ប្រកាស​ទុកពេល​ត្រឹម​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំនេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​ជំពាក់​បំណុល​រដ្ឋ ធ្វើការ​សងបំណុល​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពីដើម​ខែមេសា​នេះ​។​


 
​ដោយ​មិនបាន​បញ្ជាក់​ពី​ប្រភេទ​បំណុល​អ្វី សេចក្ដីជូនដំណឹង​ខាងលើនេះ បានប្រកាស​ឲ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ដែល​ជំពាក់​បំណុល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ទូរគមនាគមន៍​កម្ពុ​ជា និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ត្រូវ​សងបំណុល​ទាំងអស់ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨ ជា​កំហិត​។​
​ផុត​កាលកំណត់​នេះ ក្រសួង​ទាំងពីរ​នេះ នឹង​ចាត់វិធានការ​តឹងរឹង​ជា​បន្តបន្ទាប់​។ សេចក្ដីជូនដំណឹង​ដដែល​នេះ ឲ្យ​ដឹងថា ក្រសួង​នឹង​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​ជា​សាធារណៈ ព្រមទាំង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដូចជា​បង្កក​គណនី​នៅ​ធនាគារ​ពា​ណិ​ជ្ច ព្យួរ​អាជ្ញា​បណ្ណ​ជាដើម​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com