អត្ថបទពាណិជ្ជកម្ម
កម្មវិធី ABC Exceptional Night ជាមួយ​កញ្ញា ឱក សុគន្ធ​កញ្ញា​
20, Apr 2018 , 9:59 am        
រូបភាព
ដោយ:
​កាលពីពេល​ថ្មីៗ​នេះ  ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ទីតាំង 57 Route Pub ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​បានផ្តល់​បទពិសោធន៍​ដ៏​ល្អ​ឯក​ជូន​ដល់​អតិថិជន​ជាច្រើន​។

​កម្មវិធី​រាត្រី​ដ៏​គួរ​រំភើប​នេះ​មានការ​សម្តែង​ដ៏​ពិសេស​អស្ចារ្យ​ពី​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា និង​ក្រុម​តារា​បង្ហាញ​ម៉ូត​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ព្រមទាំង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​ភ្លក់​នូវ​រសជាតិ​ថ្មី​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត​ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។​

​កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ "​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​" របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍​។​



ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន​”​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​ជា​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។​

​កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ The Storm Pub & Restaurant​នៅ​ថ្ងៃ​សុក្រ ទី ២០ ខែមេសា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​លោក ដួង វី​រះ​សិទ្ធ​។

​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត​!
​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/







​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com