ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះសំខាន់បីយ៉ាងក្នុងការព្យាបាលការក្អករបស់កូនតូចៗ
× ទារកអាចនឹងមានអារម្មណ៍ចាញ់អាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃជាពិសេស តែងតែកើតអាការៈផ្តាសាយ និងក្អកជាញឹកញាប់។ ក្នុងនាមជាឪពុកម្តាយ អ្នកនឹងច្បាស់ថា កូនអ្នកកំពុងតែឈឺ ឬអត់ហើយសម្រាប់អាការៈផ្តាសាយនេះ ហើយ្នកក៏នឹងចង់ធ្វើរឿងគ្រប់យ៉ាងដើម្បីជួយសម្រាលរោគសញ្ញារបស់ពួកគេ។ ប៉ុន្តែអ្នកពិតជាមិនគួរតែភ័យខ្លាំងឡើយនៅពេលកូនចាប់ផ្តើមកណ្តាស ឬក្អក ដោយសារតែក្នុងផ្ទះអ្នកក៏មានរបស់ជាច្រើនជួយសម្រាលដល់ការក្អករបស់ពួកគេបានដែរ។
សម្រាក
វិធីសាស្ត្រដំបូងគេដែលអាចជួយឲ្យក្មេងមានអារម្មណ៍ធូរស្រាលពីការក្អកគឺឲ្យគេសម្រាក ឬគេងច្រើនជាងធម្មតា។ វាគឺស្ថិតក្នុងដំណាក់កាលដែលរាងកាយរបស់ក្មេងអាចចាប់ផ្តើមជាវិញដោយខ្លួនឯងតែម្តង។ ចូររៀបចំកន្លែងដែលស្ងាត់សម្រាប់គេដើម្បីទទួលបានការគេងគ្រប់គ្រាន់ និងប្រាកដថា ពួកគេគេងប្រកបដោយផាសុកភាពផង។
ស៊ុប
វាគឺជារឿងសំខាន់ដែលអ្នកត្រូវឲ្យកូនញ៉ាំទឹកបានគ្រប់គ្រាន់ទោះបីជាពួកគេមានជំងឺក៏ដោយ ព្រោះការខ្សោះជាតិទឹកអាចខាបយកភាពរឹងមាំរបស់ពួកគេ និងធ្វើឲ្យអាការៈក្អក និងផ្តាសាយកាន់តែធ្ងន់ធ្ងរថែមទៀត។ យកល្អ អ្នកគួរតែរៀបចំស៊ុបដែលមានជីវជាតិច្រើន និងឆ្ងាញ់ ផងសម្រាប់បញ្ចុកកូនតូចរបស់អ្នក។ ក្នុងពេលនេះ កូនប្រហែលជាមិនមានអារម្មណ៍ចង់ញ៉ាំទេ តែអ្នកត្រូវតែអត់ធ្មត់ចំពោះរឿងនេះបន្តិចជាពិសេសលួងគេឲ្យចូលចិត្តញ៉ាំតែម្តង ព្រោះវាគឺជារឿងសំខាន់ណាស់ដែលក្មេងត្រូវការជាតិទឹកគ្រប់គ្រាន់ក្នុងរាយកាយច្រើនបំផុតតាមតែអាចធ្វើទៅបាន។
ស្ទីម
ការស្ទីមគឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីជួយព្យាបាលការក្អករបស់ទារកតូច។ អ្នកអាចប្រើវិធីផ្តល់សំណើមក្នុងបន្ទប់ដែលគេងរស់នៅជាមួយម៉ាស៊ីនផ្តល់សំណើមក្នុងបរិយាកាស ព្រោះវាអាចជួយឲ្យគេស្រួលដកដង្ហើមជាងមុន។ អ្នកអាចដាំទឹកឲ្យពុះ ហើយដាក់ក្នុងចាន ហើយបបន្តកប្រេងដូចជា ប្រេងជីអង្កាម ហើយដាក់ឲ្យក្មេងស្រូបផ្សែងចេញពីទឹកដែលពុះនោះ។ ក្រោយមក គេនឹងដកដង្ហើមកាន់តែស្រួល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com