ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឲ្យកូនបន្ថយការមើលទូរស័ព្ទ ឬលេងហ្កែម អ្នកត្រូវធ្វើខ្លួនឯងជាគម្រូមុនសិន
× ក្មេងៗរៀនតាមគម្រូ ដែលជាញឹកញាប់ ចម្លងអាកប្បកិរិយារបស់មនុស្សពេញវ័យ ជាពិសេសគឺឪពុកម្តាយនេះតែម្តង។
ឪពុកម្តាយភាគច្រើនតែងតែមានកំហុសដោយផ្ទាល់ ឬដោយប្រយោល នៅពេលកូនៗរបស់ពួកគេប្រើប្រាស់ទូរស័ព្ទ លេងហ្គែម មើលទូរទស្សន៍ ឬលេងអ៊ិនធឺណិតច្រើនម៉ោងក្នុងមួយថ្ងៃៗ ជំនួសឲ្យការប្រាស្រ័យទាក់ទងជាមួយពិភពលោកពិតប្រាកដ និងមនុស្សនានាជុំវិញខ្លួន។ ការប្រើប្រាស់ប្រព័ន្ធឌីជីថលលើសកម្រិតអាចប៉ះពាល់ដល់ការរីកចម្រើនខាងសង្គម ផ្លូវចិត្ត និងបញ្ញារបស់កុមារ។
អ្នកជំនាញផ្នែកអភិវឌ្ឍកុមារជាច្រើនបានជំរុញឲ្យឪពុកម្តាយទាំងអស់គួរស្វែងរកវិធីការពារ ឬដោះស្រាយចំពោះបញ្ហានេះឲ្យបានឆាប់រហ័ស។
ក្នុងនាមជាឪពុកម្តាយ យើងមានឱកាសណែនាំកូនៗរបស់យើង ដើម្បីឲ្យពួកគេអាចផ្លាស់ប្តូរទម្លាប់អាក្រក់ៗចោល។
កុមារតូចៗមិនគួរមានទូរស័ព្ទ ឬទូរទស្សន៍ផ្ទាល់ខ្លួននៅក្នុងបន្ទប់គេងរបស់ពួកគេទេ ហើយសូម្បីតែក្មេងជិតជំទង់ក៏ដោយ។
ដំណោះស្រាយចំបង ដែលអ្នកអ្នកធ្វើបាន គឺធ្វើជាគម្ររបស់កូន។ ចូរកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ និងការមើលទូរទស្សន៍នៅចំពោះមុខកូន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com