ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សិល្បះ
ដើម្បី​បាន​រូបចម្លាក់​ស្បែក​មួយ​ផ្ទាំង គេ​ត្រូវ​ចំណាយពេល​ជិត​កន្លះ​ឆ្នាំ​
21, Apr 2018 , 7:30 am        
រូបភាព
ដោយ:
​ចម្លាក់​ស្បែក គឺជា​ចម្លាក់​ខ្មែរ​បុរាណ ដែល​បច្ចុប្បន្ន​មិនសូវ​សម្បូរ​អ្នកជំនាញ​ធ្វើ ឬ បង្រៀន​ទៀតឡើយ ដោយសារតែ​គេ​ត្រូវ​ចំណាយពេល​ច្រើន​ដើម្បី​ធ្វើ និង​មិនសូវមាន​ទីផ្សារ​ដូច​ចម្លាក់ ឬ​រូបគំនូរ​ផ្សេងៗ​។ បើតាម​ការបញ្ជាក់​ពី​គ្រូបង្រៀន​ឆ្លាក់​រូបគំនូរ​ស្បែ​កលោក សេរី រតនា ដើម្បី​ឆ្លាក់​រូបចម្លាក់​ស្បែក​មួយ​ផ្ទាំង​បាន​លឿន​បំផុត​ក៏ត្រូវ​ចំណាយពេល​៤​ខែ ទៅ​៦​ខែ​។​


​យ៉ាងណា​នៅ​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ គ្រូបង្រៀន​ចម្លាក់​ស្បែក​នៅ​ខេត្តសៀមរាប​រូបនេះ អះអាងថា មានការ​គាំទ្រ​ច្រើនជាង​មុន បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ច្រើន​ពី​ការចុះបញ្ជី​ប​តិក​ភណ្ឌ​ពិភពលោក​នៃ​ល្ខោនស្បែក​ធំ​របស់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥​។​
​នៅក្នុង​កិច្ច​សម្ភាស​រវាង​លោក សេរី រតនា ជាមួយ​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ បាន​បញ្ជាក់ថា ទោះ​ពិបាក និង​ចំណាយពេល​ច្រើន​ក្នុង​ការធ្វើ​ចម្លាក់​ស្បែក​នេះ​ក្ដី តែ​លោក​នៅតែ​ចង់​ធ្វើ និង​បង្រៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ដដែល​៖

Tag:
 ​សង្ក្រាន្ត​
 ​អង្គរ​សង្ក្រាន្ត​
 ​ចូលឆ្នាំ​ខ្មែរ​
 ​ឆ្នាំ​ថ្មី​
 ​ល្ខោនស្បែក​
 ​ចម្លាក់​ស្បែក
© រក្សាសិទ្ធិដោយ thmeythmey.com