ជាតិ
​​​ន​យោ​បាយ​ជាតិ​
​គោរមងារ​កិត្តិយស​របស់​ឥស្សរជន​កំពូល​៤​រូប និង​គោរមងារ​វិទ្យាសាស្ត្រ​រប​ស់​ឥស្សរជន​១​រូប
21, Apr 2018 , 9:00 am        
រូបភាព
ឥស្សរជនទាំង៥ លោកស្រី ម៉ែន សំអន លោក ប៊ិន ឈិន លោក គាត ឈន់ លោក ចម ប្រសិទ្ធ និងលោក អូន ព័ន្ធមុនីរ័ត្ន
ឥស្សរជនទាំង៥ លោកស្រី ម៉ែន សំអន លោក ប៊ិន ឈិន លោក គាត ឈន់ លោក ចម ប្រសិទ្ធ និងលោក អូន ព័ន្ធមុនីរ័ត្ន
ដោយ: ថ្មីៗ
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ប្រាំ​ផ្សេងគ្នា ក្នុងពេល​តែមួយ ដើម្បី​ប្រទាន​គោរមងារ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ដ​ល់​ឥស្សរជន​ប្រាំ​រូប ក្នុង​ជួ​រដ្ឋាភិបាល​។ 



​យោងតាម​ព្រះរាជក្រឹត្យ​ទាំង​ប្រាំ ចុះ​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ឥស្សរជន ដែល​ទទួល​គោរមងារ​កិត្តិយស​ពី​ព្រះមហាក្សត្រ រួមមាន លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា ទទួល​គោរមងារ​ជា «​កិត្តិ​សង្គហ​បណ្ឌិត​»


លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួល​គោរមងារ​កិត្តិយស​ជា «​កិត្តិ​នីតិកោសល​បណ្ឌិត​» ។​


លោក គាត ឈន់ ប្រធានកិត្តិយស​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ សមាជិក​រដ្ឋសភា និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី ទទួល​គោរមងារ​កិត្តិយស​ជា «​កិត្តិ​បរិរក្ស​បណ្ឌិត​»​


លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួល​គោរមងារ​កិត្តិយស​ជា «​កិ​តិ្ត​សេដ្ឋា​បណ្ឌិត​»​។​


លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ទទួល​គោរមងារ​វិទ្យាសាស្ត្រ ជា «​អគ្គបណ្ឌិត​សភាចា​រ្យ​»


Tag:
 គោរមងារ
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com