រូបត្លុក
បុរស​«​ពោះធំ​» លំបាក​ជាង ស្ត្រី​«​ពោះធំ​»?
21, Apr 2018 , 10:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ត្រី​ពេល​មាន​ផ្ទៃពោះ ចាប់ពី​ខែ​ដំបូង​រហូតដល់​គ្រប់​ខែ មានការ​លំបាក​ខ្លាំងណាស់​។ ការ​ដេក​ដើរ ឈរ​អង្គុយ និង​គ្រប់​សកម្មភាព​ប្រចាំថ្ងៃ ព្រមទាំង​អាហារ​ហូបចុក សុទ្ធតែ​ត្រូវមាន​ការប្រុងប្រយ័ត្ន​។ ប៉ុន្តែ បន្ទាប់ពី​គម្រប់​៩​ខែ ១០​ថ្ងៃ​ហើយ ទុក្ខលំបាក​នៃ​ការ​ពពោះ ត្រូវបាន​បញ្ចប់​។ ប៉ុន្តែ ចំពោះ​បុរស ការ​ពពោះ​របស់គេ គឺ​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ ល្គឹកណា​គេ​មិន​ខិតខំ​ព្យាយាម​តម​អាហារ និង​ហាត់ប្រាណ​ទេ​។ ជំងឺ​ផ្សេងៗ នឹង​តាម​ថែរក្សា​ពួកគេ ជាអាទិ ជំងឺ​លើ​ល​ឈាម ទឹកនោមផ្អែម ខ្លាញ់​រុំ​បេះដូង និង​ជំងឺ​ផ្សេងៗ​មិនខានឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com