ពីនេះ ពីនោះ
និបាតសព្ទ «​ឬ​» និង​«​ឫ​» ដែល​សាធារណជន​តែង​ប្រើ​ច្រឡំ​គ្នា​
22, Apr 2018 , 6:30 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​និបាតសព្ទ «​ឬ​» និង​«​ឫ​» សាធារណជន​ខ្លះ មិនទាន់​ប្រើ​វា​ឲ្យ​ចំ​ន័យ​ត្រឹមត្រូវ​នៅឡើយ​ទេ​។ បើ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​នោះ ប្រាកដជា​ប្រើ​ខុស​ជាមិនខាន​។​

​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បែងចែក «​ឬ​» និង​«​ឫ​» សម្រាប់​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​។ សម្តេចព្រះសង្ឃរាជ បាន​ពន្យល់ថា «​ឬ​» សម្គាល់​លើ​សេចក្តី​មិន​ពិតប្រាកដ​, សេចក្តី​សង្ស័យ​, មិន​ដាច់ស្រេច​។ តើ​ពិតមែន​ឬទេ​? មាន​ដែរឬទេ​? 
​ចំណែកឯ «​ឫ​» ជា​ស្រៈ​សំស្ក្រឹត សម្រាប់​ប្រើ​ខាង​ភាសាសំស្ក្រឹត ដូចជា ឫស្សី​, ឫសដូង​, ឫកពា​, ឫក​, ឫសកែវ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com