ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ៖ មនុស្សជាង១៤០០០នាក់ជិះ City Bus ហើយច្រើនជាងគេនៅផ្លូវជាតិលេខ៥
× ភ្នំពេញ៖ ក្នុងចំណោមផ្លូវជាតិទាំង៥ ដែលសាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ផ្លូវជាតិលេខ៥ ជាផ្លូវដែលមានប្រជាពលរដ្ឋធ្វើដំណើរច្រើនជាងគេ។
ក្នុងចំណោមផ្លូវជាតិទាំង៥ ដែលសាលារាជធានីភ្នំពេញ បើកឲ្យរថយន្តក្រុងសាធារណៈផ្ដល់សេវាជូនប្រជាពលរដ្ឋទៅស្រុកកំណើតនោះ ផ្លូវជាតិលេខ៥ មានប្រជាពលរដ្ឋធ្វើដំណើរចំនួន ៥,៤៦៨នាក់។ ផ្លូវជាតិលេខ៦នេះមានអ្នកធ្វើដំណើរចេញពីភ្នំពេញចំនួន ៨,៨៣៣នាក់ និងត្រលប់ចូលភ្នំពេញចំនួន ៥,២៤៥ ខណៈដែលផ្លូវជាតិលេខ៦ មានអ្នកធ្វើដំណើរចំនួន ២,៧៧៣នាក់ ឈរនៅលំដាប់ទី២។
នៅក្នុងការផ្ដល់សេវារថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញនេះ ផ្លូវជាតិលេខ៥ បានប្រើប្រាស់រថយន្តក្រុងចំនួន ២៦គ្រឿង និងផ្លូវជាតិលេខ៦ បានប្រើប្រាស់រថយន្តក្រុងចំនួន១០គ្រឿង។ ចំណែកផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ក្នុងមួយផ្លូវសាលាររាជធានីភ្នំពេញបានដាក់រថយន្តក្រុងចំនួន៨គ្រឿង។
នេះជាលើកដំបូងហើយ ដែលសាលារាជធានីភ្នំពេញដាក់ឲ្យមានរថយន្តក្រុងជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការដាក់ឲ្យដំណើរការនេះធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៨ ខែមេសា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកុំឲ្យក្រុមហ៊ុនដឹកអ្នកដំណើរដំឡើងថ្លៃតាមអំពើចិត្ត៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
រថយន្តក្រុងសាធារណៈ
ចូលឆ្នាំថ្មី
ចូលឆ្នាំខ្មែរ
ផ្លូវជាតិ
ផ្លូវជាតិលេខ៦
សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com