ពីនេះ ពីនោះ
«​ដំណាច់ និង​បំណាច់​» មិន​មានន័យ​ដូចគ្នា​ទេ​!
21, Apr 2018 , 9:00 pm        
រូបភាព
​ដំណាច់ខែ ដំណាច់ឆ្នាំ​ចាស់​ឈាន​ចូលឆ្នាំថ្មី មានន័យថា អ្វីៗ​ដែល​កន្លងផុត​ទៅហើយ​។ ចំណែក​ពាក្យ «​បំណាច់​» មានន័យថា​ជា ថ្វីដៃ ស្នាដៃ ឬ​ផលប្រយោជន៍​។  រង្វាន់​នេះ​ជា​បំណាច់​ដែល​ខំប្រឹង​មក​។ បំណាច់​មានន័យ​ម្យ៉ាង​ទៀតថា ដ្បិត​, បានជា​, ដោយហេតុ​ដែល​។ បំណាច់តែ​មកដល់​ហើយ ឈានចូល​អង្គុយលេង​សិន​។ នេះ​បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com