រូបត្លុក
ទៅក្អួតចេញសិនទៅ ចាំមកផឹកបន្ត!
× ភ្នំពេញ៖ ចេះផឹកស៊ីទើបចូលចុះនឹងគេឬ? ចេះផឹកស៊ីទើបអាចរាប់អានគ្នាមិត្តឬ? ចេះផឹកស៊ីទើបទំនាក់ទំនងក្នុងការងារបានល្អឬ? ចេះផឹកស៊ីទើបអាចកាត់ភាពតប់ប្រមល់ក្នុងចិត្តបានឬ?
ដើម្បីឲ្យមានការជួបជុំដើម្បីផឹកស៊ី យុវជនខ្លះបានបង្កើតកម្មវិធីផ្សេងៗតាមតែអាចធ្វើទៅបាន។ មិនថាតែក្នុងបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ការ បុណ្យបច្ច័យបួន ឬបុណ្យខ្មោច ឡើងផ្ទះ បង្កក់កូនទេ។ល។ អ្នកខ្លះគ្រាន់តែឆ្កែកើតកូន ក៏ធ្វើពិធីអបអរដើម្បីបានជួបជុំស៊ីផឹកដែរ។ មានយុវជនខ្លះ បើកម្មវិធីបុណ្យបីថ្ងៃ គេផឹកទាំងបីថ្ងៃយ៉ាងជោគជាំ។ ផឹកតាំងពីព្រឹកដល់យប់ជ្រៅ។ ងើបពីដេកទៅរកកន្លែងក្អួត ឬរកភេសជ្ជៈជំនួយកម្លាំងបន្សាបជាតិស្រវឹង រួចបន្តផឹកទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com