កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ទោះ​វត្តមាន​មិន​ទៀងទាត់ តែ​ប៉ូឡូញ​ធ្លាប់បាន​លេខ​៣ ចំនួន​២​លើក​
22, Apr 2018 , 8:19 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉ូឡូញ​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ត្រូវ​ជួប​សេ​ណេ​ហ្គា​ល់​ក្រុម​ខ្លាំង​ពី​ទ្វីប​អា​ហ្វ្រី​ក កូ​ឡុំ​ប៊ី​ពី​អាមេរិក​ឡាទីន និង​ជប៉ុន​ពី​អាស៊ី នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។


​គ្រូបង្វឹក​៖ Adam Nawalka (​ប៉ូឡូញ​)

 
​ជា​អតីត​កីឡាករ​ជម្រើសជាតិ​ប៉ូឡូញ​ដែល​តំណាង​ឲ្យ​ប្រទេស​នេះ​នៅក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៧៩​។ លោក Nawalka បាន​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ក្នុង​ឆ្នាំ​២០១៣​។ ចាប់​តាំង​ឡើង​ដឹកនាំ​ប៉ូឡូញ​មក គ្រូ​វ័យ​៦០​ឆ្នាំ​រូបនេះ បាន​ជួយ​ក្រុម​របស់ខ្លួន​ឈានទៅដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UEFA European Championship និង FIFA World Cup ឆ្នាំ​២០០៦​។​
 
​កីឡាករ​ឆ្នើម​៖ Robert Lewandowski
​ជាមួយនឹង​ការរក​គ្រាប់​បាល់​១៦​គ្រាប់​នៅក្នុង​ការបង្ហាញ​ខ្លួន ១០​ប្រកួត ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​រូបនេះ​បាន​ក្លាយជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុងការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ ២០១៨ របស់​អឺរ៉ុប​។ Lewandowski ដែល​ត្រូវបាន​សរសើរ​ថា​ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​នៅក្នុង​លោក​ពី​សំណាក់​គ្រូ​ខ្លួន​គឺ​លោក Adam Nawalka ក៏​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់​ជម្រើសជាតិ​ប៉ូឡូញ​ផងដែរ​។​
 
 
​ប្រវត្តិ​ក្នុង World Cup៖ 
​នេះ​ជា​វត្តមាន​លើក​ទី​៨ សម្រាប់​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​ឆ្នាំ ១៩៣៨ និង​ចុងក្រោយ​ឆ្នាំ​២០០៦​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន​គឺ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ចំនួន​ពីរលើក គឺ​ឆ្នាំ​១៩៧៤ និង​១៩៨២​។ ប៉ូឡូញ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៧ ពិភពលោក ក្នុង​តារាង FIFA Ranking៕
 
 
​កម្មវិធី​ប្រកួត​៖
- ១៩ មិថុនា​៖ ប៉ូឡូញ Vs សេ​ណេ​ហ្គា​ល់ (​ម៉ោង ១០​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៥ មិថុនា​៖ ប៉ូឡូញ Vs កូ​ឡុំ​ប៊ី (​ម៉ោង ១​អធ្រាត្រ​)
- ២៨ មិថុនា​៖ ជ​ប៉ិន Vs ប៉ូឡូញ (​ម៉ោង ៩​យប់​)
 

 

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com